សហព័ន្ធ​បាល់ទាត់​អង់គ្លេស ​កំពុង​ប្រជុំ​ទាក់ទង​រឿង Corona ​

​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA ​និង​អ្នក​រៀប​ចំ​ពាន​រង្វាន់​ Premier League ​កំពុង​ប្រជុំ​គ្នា​រក​វិធី​ដើម្បី​ការពារ ការ​ឆ្លង​មេរោគ Corona ​។

​អង់គ្លេស​ក៏​ជា​ប្រទេស​មួយ​មាន​ចំនួន​អ្នក​ឆ្លង​មេរោគ​ច្រើន​គួរ​សម​ផង​ដែរ​នៅ​អឺរ៉ុប។ ​ពួកគេ​បាន​បិទ​ជើង​ហោះហើរ​ទៅ​អ៊ីតាលី ​និង​បាន​ហាម​ប្រាម​ប្រជាជន​មិន​ឱ្យ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​បណ្ដា​ប្រទេស​មាន​ឆ្លង​មេរោគ Corona ​ឡើយ។

​ដោយ​ឡែក​សម្រាប់​វិស័យ​បាល់ទាត់​វិញ ​ប្រទេស​នេះ​ក៏​កំពុង​រក​វិធី​ដើម្បី​ការពារ​ផង​ដែរ។ ពួកគេ​បាន​ផ្ដល់​ជម្រើស​ជាតិ​ច្រើន​សម្រាប់​ក្របខណ្ឌ​ទាំង​អស់។ ជាក់​ស្ដែង​នៅ English Premier League ​វិញ ​អាច​នឹង​លេង​ដោយ​បិទ​ទ្វា​សម្រាប់​ប្រកួនៅ​សល់​ទាំង​អស់​ខាង​មុខ ​ជា​ជាង​ការ​ផ្អាក​ការ​ប្រកួត​ទាំង​អស់​តែ​ម្ដង៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT