Gatti ៖ Messi ពេលនេះមើលទៅដួចកីឡាករចូលនិវត្តន៍

Hugo Gatti អតីតអ្នកចាំទីជម្រើសជាតិអាហ្សង់ទីន បាននិយាយថាសភាពរបស់ Lionel Messi នៅពេលនេះ ហាក់ដូចជាកីឡាករកំពុងចូលនិវត្តន៍អីចឹង។

Messi កីឡាករសំខាន់របស់ក្រុម Barcelona មិនអាចធ្វើអ្វីក្រុម Real Madrid បានឡើយក្នុងការប្រកួត El Clasico កាលពីពេលកន្លងទៅនេះ។ ដោយខ្សែការពាររបស់លោក Zidane យល់ច្បាស់ពីបច្ចេកទេស និងចង្វាក់លេងរបស់របស់ក្រុមអ្នកមានបុណ្យ ដោយអាចកាត់ផ្ដាច់បានយ៉ាងងាយស្រួលបំផុត។

ចំពោះការប្រកួតនេះដែរ Gatti អតីតអ្នកចាំទីរបស់ក្រុម Boca Juniors បាននិយាយថា៖ “ខ្ញុំមើលការប្រកួតនេះ Messi ដូចជាកីឡាករចូលនិវត្តន៍ម្នាក់។ អ្នកមិនអាចការពារ បិទបាំងរឿងនេះបានទេ។ វាជាការពិត អ្នកអាចការពារគាត់នៅពេលគាត់លេងបាល់ដល់កម្រិតល្អមួយ ប៉ុន្តែពេលមិនល្អអ្នកគួរតែនិយាយវាមកផងដែរ។ ថ្ងៃនេះ គាត់លេងដូចជាអតីតកីឡាករម្នាក់អីចឹង”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT