(វីដេអូ) Arsenal ទម្លាក់ Portsmouth កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ FA Cup

នៅ​ជំនួប​ជុំ​ទី ៥ ឬ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​កាល​ពី​យប់​មិញ Portsmouth បាន​រង​បរាជ័យ​ក្រោម​លទ្ធផល ០-២ ទល់​ក្លឹប​កាំភ្លើង​ធំ Arsenal នៅ​ឯ​កីឡដ្ឋាន​ Fratton Park។

ជ័យជម្នះ​នេះ​បាន​រុញ​ឲ្យ Arsenal ក្លាយ​ជា​ក្រុម​ដំបូង​នៅ​ចំណោម​ក្រុម​ឯ​ទៀត​ដែល​បាន​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ ៨ ក្រុម​ចុង​ក្រោយ ខណៈ​នា​រាត្រី​នេះ​យើង​ក៏​ទន្ទឹង​អុត​មើល​លទ្ធផល​រវាង Chelsea/Liverpool ក៏​ដូច​ជា Tottenham, Leicester City, Man City និង Man Utd នៅ​យប់​បន្តបន្ទាប់។

ក្រឡេក​ទៅ​មើល​ការ​ប្រកួត​កាល​ពី​យប់​មិញ​គ្រាប់​បាល់​សម្រេច​ទី​ធ្វើ​បាន​ដោយ​កីឡាករ Sokratis នៅ​នាទី ៤៥+៤ បន្ថែម​គ្រាប់​បាល់​តង់​ទី​ពីរ​ដោយ​កីឡាករ Eddie Nekeitah នាទី ៥១។ ភាគរយ​គ្រប់គ្រង​បាល់​កាំភ្លើង​ធំ​គ្រប់​ពេញធឹង ៧៤ ភាគរយ ស៊ុត ១៥ លើក​ចំ​គោលដៅ ៤ លើក ខណៈ​ Portsmouth មាន​ស្ថិតិ​ត្រឹម ២៦ ភាគរយ ស៊ុត​គោលដៅ​ចំ ១ ជើង​គត់៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT