៥​ រឿង​ល្អ​មើល​នៅ​​ក្នុង​កម្មវិធី​ ONE: KING OF THE JUNGLE

នៅ​ក្នុង​កម្មវិធី​ ONE: KING OF THE JUNGLE ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​នៅ​​​លើ​សង្វៀន​ Singapore Indoor Stadium ​នៃ​ប្រទេស​សិង្ហបុរី​ ​ក្នុង​នោះ​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ថ្មី​ត្រូវ​បាន​ផ្លាស់​ប្ដូរ ស្រប​ពេល Sam-A ឈ្នះ​ខ្សែ​ក្រវាត់​ទី២។ ​នេះ​ជា​មេរៀន​ល្អ​ៗ​ទាំង​៥​​ពេល​ ONE Championship ​ត្រលប់​មក​សិង្ហបុរី​លើក​ដំបូង​​កាល​ថ្ងៃ​សុក្រ​ទី​ ២៨ ​ខែ ​កុម្ភៈ ​កន្លង​ទៅ​នេះ។

#1 ​ Todd ​បង្ហាញ​ភាព​ខ្លាំង​លើសលប់​លើ​ Stamp

មុន​ពេល​កម្មវិធី​ ONE: KING OF THE JUNGLE ​វា​ជា​រឿង​ពិបាក​​​ប៉ាន់​ស្មាន​មួយ​​​ ដែល​ម្ចាស់​ខ្សែ​ក្រវាត់ ONE Atomweight Kickboxing and Muay Thai World Champion  ​កីឡាការិនី​ Stamp Fairtex ​ត្រូវ​បាន​គេ​ផ្ដួល។ ​​​​​​​ស៊ុប​ពើ​ស្ដារ​​របស់​ថៃ​តែង​​តែ​ប្រើ​កម្លាំង​កាយ​ចិត្ត​ដើម្បី​ដណ្ដើម​ជ័យជម្នះ​របស់​ខ្លួន​ និង​ការពារ​ខ្សែ​ក្រវាត់​កន្លង​មក​។ ​យ៉ាង​ណា​ក្ដី​ ​​ជំនួប​លើក​ទី២​ ​ទល់​នឹង​ Janet “JT” Todd ​ធ្វើ​ឲ្យ​​កីឡាការិនី​កូន​កាត់​​ជប៉ុន​អាមេរិក​ទទួល​បាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​ឈ្នះ​​​ម្ចាស់​ខ្សែ​ក្រវាត់​ទោះ​មិន​​ឯកច្ឆន្ទ។​ Todd ​ធ្វើ​បាន​ល្អ​​ និង​មាន​ល្បឿន​ប្រសើរ​ឡើង​ពេល​សងសឹក​​​ទល់​នឹង​​ Stamp ​សាជាថ្មី​នេះ ស្រប​ពេល​រូប​គេ​បង្ហាញ​ផែន​ការ​ដ៏​ល្អ​ក្នុង​ការ​​វាយ​ចូល​គោល​ដៅ​ចំៗ។​ Stamp ​​មាន​កម្លាំង​ល្អ ​ជា​ពិសេស​ការ​ចេញ​ក្បាច់​ដៃ​ជើង​ដំណាល​​គ្នា។ ​​ប៉ុន្តែ​ JT ​ទទួល​បាន​ពិន្ទុ​ពី​ចៅ​ក្រម​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​​​លើក​ដំបូង​និង​​បញ្ចប់​ការ​គ្រង​ខ្សែ​ក្រវាត់​ Kickboxing ​របស់​ Stamp។

#2 ​Sam-A ​បង្ហាញ​ឧបាយកល​​ឆ្លាត​វៃ​ទល់​នឹង​​យុវជន​វ័យ​ក្មេង

អ្នក​គាំទ្រ​​ជា​ច្រើន​បាន​​​បង្ហាញ​​ក្ដី​ស្រលាញ់​​​​ចំពោះ​​បុរស​វ័យ​​៣៦​ ​​ឆ្នាំ​ Sam-A Gaiyanghadao ​ពេល​​ផ្ដួល​កីឡាករ​វ័យ​២០​ឆ្នាំ​ Rocky Ogdenហើយ​គ្រង​​ខ្សែ​ក្រវាត់​ ONE Strawweight Muay Thai World Title ពេល​គេ​សម្ពោធ​ដាក់​​ឲ្យ​​ប្រជែង​លើក​ដំបូង។ ​បែប​ណា​ក្ដី​ យុវជន​វ័យ​ក្មេង​មក​ពី​អូស្ត្រាលី ​មិន​មាន​ភាព​ភ័យ​​ខ្លាច​នោះ​ឡើយ ​​និង ​មិន​រអា​​​ចំពោះ​​វីរបុរស​​ថៃ​ដែល​ប្រើ​ជំនាញ​​ម៉ាត់​និង​ទាត់​ខ្លាំងៗ​នោះ​ដែរ។ ​ល្បឿន​ និង​ ​ជំនាញ​​ពិត​ជា​ខុស​គ្នា​​។ ​យ៉ាង​ណា​ក្ដី ​ចៅ​ក្រម​ទាំង​​បី​ ​ផ្ដល់​ពិន្ទុ​ដល់​ Sam-A ​ឈ្នះ​ការ​ប្រកួត​នេះ​ក្រោយ​ការ​ប្រកួត​ស្វិតស្វាញ​​៥​ទឹក​ពេញ។ ​ ​​វីរបុរស​របស់​ថៃ​​​​​មាន​កំណត់​ត្រា​ប្រកួត​រហូត​ដល់​ជាង​ ៤០០ ​លើក​ក្នុង​ពិភព​ក្បាច់​គុន​មួយ​ថៃ​ ដែល​​ច្រើន​ជាង​​គូ​ប្រកួត​វ័យ​ក្មេង​រហូត​ដល់​ជាង​ ១០​ដង​ឯណោះ។​ ​ក្នុង​ការ​ប្រកួត​នេះ​ Ogden ​ចូល​ចិត្ត​វាយ​ចេញ​ដៃ​ឆ្វេង​ ប៉ុន្តែ​កីឡាករ​មក​ពី​បូរីរ៉ាំ ​ចូល​ចិត្ត​ប្រើ​​ដៃ​ឆ្វេង និង​ទាត់​​​ជើង​ក្រោម​ញឹកញាប់។ ​Ogden មើល​ទៅ​នឹង​មាន​អនាគត​ល្អ​នៅ​ The Home Of Martial Arts​ ​ប៉ុន្តែ​​​រូប​គេ​ត្រូវ​ការ​ពេល​​វេលា​បន្តិច​ដើម្បី​ឡើង​ដល់​កម្រិត​កំពូល​ឲ្យ​ដូច​វីរបុរស​ខ្សែ​ក្រវាត់​​របស់​ថៃ។

#3 “The Menace” ​បង្កើត​កំណត់​ត្រា​ល្អ​និង​ទាក់ទាញ​

បន្ទាប់​ពី​ចប់​ការ​​ប្រកួត​ទល់​នឹង​​កីឡាការិនី​ Mei “V.V.” Yamaguchi ត្រូវ​បាន​ប្រធាន ​និង​ ​​ជា​នាយក​ប្រតិបត្តិ​របស់​ ONE ​Championship លោក Chatri Sityodtong បាន​ប្រកាស​ថា​  Denice “The Menace Fairtex” Zamboanga ​​ ធ្វើ​បាន​ល្អ​គ្រប់គ្រាន់​​ដើម្បី​ជួប ​“Unstoppable” Angela Lee ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Women’s Atomweight World Title នា​ពេល​ខាង​មុខ។ ​ ​កីឡាការិនី​​ហ្វីលីពីន​បង្កើត​ភាព​​ភ្ញាក់​ផ្អើល​​ពេល​បង្ហាញ​ខ្លួន​ដំបូង​នៅ​ ONE និង​ ​បង្កើត​កំណត់​ល្អ​បំផុត​​ក្នុង​អាជីព។

Yamaguchi ​ចាញ់​ Lee ពីរ​លើក​មក​ហើយ។ ប៉ុន្តែ “The Menace” ​​ក៏​អាច​ការពារ​ក្បាច់​ចាប់​ពី​កីឡាការិនី​សញ្ជាតិ​ជប៉ុន ​និង ​ប្រើ​ក្បាច់​យក​ឈ្នះ​វិញ។ ​ការ​ធ្វើ​បាន​ល្អ​នេះ​នាំ​ឲ្យ ​“The Menace” ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ និង​បង្កើត​កំណត់​ត្រា​ល្អ​​ឥត​ខ្ចោះ​​រហូត​ដល់​ ៧​លើក​មិន​ដែល​ចាញ់​សោះ។ ចំណែក​ “Unstoppable” ​អាច​នឹង​ប៉ះ​កីឡាការិនី​មក​ពី​ហ្វីលីពីន​ដែល​គេ​គិត​ថា​ជា​គូ​​ដ៏​លំបាក។

#4 Worthen ​កាន់​តែ​បង្កើន​ទំនុក​ចិត្ត

Troy Worthen’s ឬ ​គេ​ហៅ​ថា “Pretty Boy” បាន​​​បង្ហាញ​យុទ្ធសាស្ត្រ​ល្អ​ក្នុង​ការ​បង្ហាញ​ខ្លួន​ពីរ​លើក​នៅ​ ONE ​កន្លង​មក​​ដោយ​រូប​គេ​អាច​ធ្វើ​ឲ្យ​គូ​ប្រជែង​ដួល​និង​ វាយ​ពី​លើ​​យ៉ាង​​ខ្លាំងក្លា​​រហូត​ដល់​អាជ្ញា​កណ្ដាល​ឃាត់។ ​ សម្រាប់​​ការ​​បង្ហាញ​ខ្លួន​​​លើ​សង្វៀន​ ៣​ លើក Worthen ​​ស្ដែង​ឲ្យ​ឃើញ​​ក្បាច់​ឈរ​យ៉ាង​ល្អ​នៅ​ពេល​រូប​គេ​ហ្វឹកហាត់​ត្រៀម​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​នៅ​ក្លិប​​ប្រដាល់​ Evolve។ ​​Pretty Boy ​បង្កើត​ភាព​ភ្ញាក់ផ្អើល​ពេល​ផ្ដួល​  Mark “Tyson” Fairtex Abelardo ឲ្យ​សន្លប់។ “Pretty Boy” ​ដែល​មិន​ជំនាញ​ចំបាប់​នោះ​​មិន​​ភ្លេច​ការ​ប្រើ​ក្បាច់​នេះ​ឡើយ។ ​ Abelardo ​បាន​​ការពារ​​ណាស់​ដែរ​​ ប៉ុន្តែ​​មិន​អាច​ទប់ទល់​​​ពី​ការ​ផ្លាស់​ប្ដូរ​ក្បាច់​របស់​ Pretty Boy នោះ​ទេ។ ​ការ​បង្ហាញ​ភាព​ខ្លាំង​បែប​នេះ​ត្រូវ​បាន​គេ​ជឿ​​ថា ​Worthen ​នឹង​ដាក់​សម្ពាធ​ខ្លាំង​ដល់​ទម្ងន់​​ bantamweights ជាក់​ជា​មិន​ខាន។

#5 Chan ​មិន​ខក​បំណង​

Jeff Chan ​ត្រូវ​បាន​​គេ​ផ្ដល់​ក្ដី​សង្ឃឹម​គ្រប់គ្រាន់​​ដើម្បី​​​យក​ជ័យ​លើ​សង្វៀន​​​ក្រោយ​ធ្វើ​បាន​ល្អ​នៅ​ឯក​ក្លិប​របស់​ខ្លួន។ ​​ពេល​ប្រកួត​​ទល់​នឹង​ Radeem Rahman  ​ដែល​ជា​គូ​ដំបូង​នៅ​សិង្ហបុរី​​។ កីឡាករ​​កាណាដា​អាច​រៀប​ចំ​ផែន​ការ​បាន​យ៉ាង​ល្អ​ទោះ​បី​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​​និង​អស់​កម្លាំង​ក្ដី។ ​ Chan ​បាន​បង្ហាញ​ក្បាច់​​ប្រយុទ្ធ ​ ចាប់ ​និង​ ការពារ​ ​មុន​ពេល​ប្រើ​ក្បាច់​ឃ្លេ​ក​បញ្ចប់​គូ​ប្រកួត​នៅ​ទឹក​ទី២ ។ ​នេះ​ជា​ជ័យជម្នះ​ដ៏​ត្រចះ​​ត្រចង់​​​របស់​ Chan ​ដែល​អាច​​​បញ្ចប់​គូ​ប្រកួត​​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​នៅ ​ ONE ​Championship។ ​

  • ៥​ រឿង​ល្អ​មើល​នៅ​​ក្នុង​កម្មវិធី​ ONE: KING OF THE JUNGLE