Paulo Victor និយាយអ្វីខ្លះ​ក្រោយ​ជួយក្រោន​ឈ្នះ៦​ទល់​០​លើអាស៊ីអឺរ៉ុប?

ក្រុមភ្នំពេញក្រោន​បាន​ប្រកួត​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប​ក្នុង​លទ្ធផល​៦​ទល់​០​នា​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ Metfone Cambodian League សប្ដាហ៍​ទី​៣​នៅ​កីឡដ្ឋាន Smart RSN Stadium កាល​ពីថ្ងៃ​សៅរ៍ ខណៈ​ក្នុង​ការ​ប្រកួត​នេះខ្សែ​ប្រយុទ្ធប្រេស៊ីល Paulo Victor រក​បាន​មួយគ្រាប់​និង​បញ្ជូនបាល់​បាន​មួយ​គ្រាប់។

« ខ្ញុំរីករាយណាស់ដែលការប្រកួតលើកដំបូងរបស់ខ្ញុំ ហើយខ្ញុំអាចជួយក្រុមឲ្យទទួលបានបីពិន្ទុដូច្នេះ ។ ខ្ញុំគិតថា វាគឺជាការប្រកួតមួយដែលល្អ ប៉ុន្តែខ្ញុំសង្ឃឹមថាខ្ញុំនឹងព្យាយាមអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ដើម្បីជួយក្រុមឲ្យឈ្នះរាល់ការប្រកួត ។ » Paulo និយាយ​ក្រោយ​ចប់​ការ​ប្រកួត។

« ក្រុមរបស់យើងមានកីឡាករដែលមានបញ្ហារបួសច្រើន ហើយពេលនេះពួកគេមួយចំនួនបានត្រលប់មកចូលរួមវិញហើយ ខ្ញុំសង្ឃឹមថាយើងនឹងបន្តការឈ្នះរបស់យើងបន្ថែមទៀត នឹងទទួលបានគោលដៅរួមរបស់យើង ដែលចង់ឈ្នះការប្រកួតទាំងអស់រហូតដល់ចប់ការរដូវកាល ។ ប៉ុន្តែយើងក៏ត្រូវធ្វើការឲ្យខ្លាំងដែរពីមួយប្រកួតទៅមួយប្រកួត ព្រោះយើងត្រូវតែខ្លាំងពីមួយជំហានទៅមួយជំហាន ។ »

ឆ្លើយតប​ជាមួយ​អ្នក​សារព័ត៌មានអំពី​ជំនួប​បន្ទាប់ជាមួយ​ព្រះខ័នរាជស្វាយរៀង កីឡាករប្រេស៊ី​បន្ត​ថា៖”  សម្រាប់ការប្រកួតបន្ទាប់ជាមួយព្រះខ័នរាជស្វាយរៀងកីឡាកររូបនេះបានបញ្ជាក់ថា៖ « រាល់ការប្រកួតទាំងអស់គឺវាលំបាក ហើយយើងដឹងថាពួកគេគឺជាក្រុមដែលខ្លាំងមួយនៅពេលនេះ ប៉ុន្តែយើងក៏មានសក្តានុពលដូចគ្នាសម្រាប់ការប្រកួតក្នុងដីរបស់យើង ដើម្បីទទួលបានបីពិន្ទុ ។ ខ្ញុំសង្ឃឹមថាអ្នកគាំទ្រនឹងមកទីនេះដើម្បីគាំទ្រ លើកទឹកចិត្តក្រុមរបស់យើងឲ្យកាន់តែច្រើនបន្ថែមទៀត ។ »

ប្រភពនិងរូបភាព៖ភ្នំពេញក្រោន

  • Paulo Victor និយាយអ្វីខ្លះ​ក្រោយ​ជួយក្រោន​ឈ្នះ៦​ទល់​០​លើអាស៊ីអឺរ៉ុប?