Setien ​ប្រាប់​ឱ្យ​អ្នក​គាំទ្រ Barca ​ស្ងប់​ចិត្ត ព្រោះ​គ្មាន​ក្រុម​ណា​ឈ្នះ​រហូត​ទេ​

​Quique Setien ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ឱ្យ​ស្ងប់​ចិត្ត​សិន ​កុំ​ទាន់​អាវ​វាយ​តម្លៃ​លើ​ក្រុម ​ខណៈ​ដែល​ការ​ប្រកួត​ចាញ់ Real Madrid ​មិន​មែន​មាន​ន័យ​ថា​ក្រុម​បាត់​ពាន La Liga ​នោះ​ទេ។

​ជំនួប El Clasico ​នៅ​យប់មិញ ​ក្រុម Real Madrid ​បាន​យក​ឈ្នះ FC Barcelona ​បាន​ក្នុង​លទ្ធផល ២-០។ លទ្ធផល​នេះ ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ធ្លាក់​ចេញ​ពី​កំពូល​តារាង​ហើយ ​ជំនួស​ដោយ​ក្រុម​របស់​លោក Zidane ​វិញ​ម្ដង។ ​ក្រុម​ទាំង​ពីរ​នេះ ​មាន​ពិន្ទុ​លើស​ខ្វះ​គ្នា​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។ ​

លោក Setien ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​បាន​និយាយ​បន្ថែម​ទៀត​ថា​៖ “សប្ដាហ៍​មុន​យើង​លើស​គេ​២​ពិន្ទុ ​ហើយ​ពេល​នេះ​គេ​លើស​យើង​១​ពិន្ទុ​វិញ។ នៅ​មាន​ការ​ប្រកួត​ជា​ច្រើន​ទៀត ​ដូច្នេះ​កា​ប្រជែង​ពាន​រង្វាន់​នៅ​មិន​ទាន់​បញ្ចប់​ទេ។ វា​ជា​ការ​ប្រកួត​មួយ​ដែល​យើង​មិន​អាច​ចាញ់​បាន ប៉ុន្តែ​លទ្ធផល​បាន​ចេញ​មក​ហើយ។ ​យើង​ជា​ក្រុម Barcelona ​យើង​អាច​ត្រលប់​ទៅ​រក​ជ័យជម្នះ​វិញ​បាន​នៅ​ថ្ងៃ​មុខ”៕ប្រភព៖ Goal

  • Setien ​ប្រាប់​ឱ្យ​អ្នក​គាំទ្រ Barca ​ស្ងប់​ចិត្ត ព្រោះ​គ្មាន​ក្រុម​ណា​ឈ្នះ​រហូត​ទេ​