Zidane ​៖ ​ឈ្នះ Barcelona ​នឹង​ធ្វើ​ឱ្យ Real Madrid ​មាន​កម្លាំង​ចិត្ត​ទ្វេ​ដង​

​ក្រុម Real Madrid ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ខ្លាំង ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​បាន​ក្នុង​លទ្ធផល ២-០ ​ក្នុង​ជំនួប El Clasico ​។

ក្រុម Real Madrid ​បាន​ចាញ់​ក្រុម Manchester City ​ក្នុង​ដី​ខ្លួន​ឯង​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​មុន ​មុន​ជួប​ជាមួយ Barcelona ​។ ​បរាជ័យ​នោះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ទេ ​ប៉ុន្តែ​ជា​រឿង​ល្អ​វិញ​នៅ​ពេល​ពួកគេ​អាច​យក​ឈ្នះ​លើ​ក្រុម​គូ​ប្រជែង Barcelona ​បាន​វិញ។

ចំពោះ​លទ្ធផល​នេះ Zidane ​បាន​និយាយ​ថា​៖ “វា​ជា​រដូវ​កាល​ពិបាក​សម្រាប់​ក្រុម។ យើង​បាន​ប៉ះ​ក្រុម​ខ្លាំង Man City ​មុន​ពេល​យើង​លេង​ទល់ Barcelona ​។ ​ខ្ញុំ​មិន​បន្ទោស​កូន​ក្រុម​ដែល​ចាញ់ Man City ​ឡើយ ​លទ្ធផល​ពួកគេ​អាច​យក​ឈ្នះ Barcelona ​បាន គឺ​បាន​បញ្ជាក់​ទៅ​ហើយ។ ​យើង​មាន​ក្រុម​ដ៏​ល្អ​មួយ ​ហើយ​លទ្ធផល​នេះ​នឹង​ធ្វើ​ឱ្យ​ក្រុម​យើង​កាន់​តែ​មាន​ទំនុក​ចិត្ត​ថែម​ទៀត”។

​ក្រុម Real Madrid ​នឹង​លេង​ជើង​ទី​២​ទល់​ក្រុម Man City ​នៅ​ថ្ងៃ​ទី​១៧​​ខាង​មុខ​នេះ ​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ខណៈ​ដែល​បច្ចុប្បន្ន​ពួកគេ​ក៏​ឈរ​នៅ​កំពូល​តារាង La Liga ​វិញ​ផង​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT