Ramos ​៖ ​Messi ​នៅ​តែ​ល្អ ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​ការ​ប្រកួត​នេះ​ទាំង​ស្រុង​

​ប្រធាន​ក្រុម Sergio Ramos ​បាន​បញ្ជាក់​ថា​ក្រុម Real Madrid ​បាន​គ្រប់គ្រង​ការ​ប្រកួត​ទល់​ក្រុម FC Barcelona ​ទាំង​ស្រុង ​មិន​មែន​ត្រឹម​តែ​ឈ្នះ ២-០ ​នោះ​ទេ។

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Barcelona ​ក្នុង​ការ​ប្រកួត El Clasico ​កាល​ពី​យប់មិញ​នេះ​។ ​លទ្ធផល​ទទួល​បាន​៣​ពិន្ទុ​ក្នុង​ប្រកួត​សំខាន់​នេះ ​ធ្វើ​ឱ្យ​ក្រុម Zidane ​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ​ហើយ ប៉ុន្តែ​លើស​ក្រុម Barcelona ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ដូច្នេះ​ការ​ប្រកួត​ប្រជែង​នៅ​មាន​ដដែល​សម្រាប់​ជើង​ឯក​អេស្ប៉ាញ​ឆ្នាំ​នេះ​។

​និយាយ​ពី​ការ​ប្រកួត​ខាង​លើ​វិញ Ramos ​ប្រធាន​ក្រុម​អធិរាជ​ស ​បាន​និយាយ​ថា​៖ “យើង​បាន​គ្រប់​គ្រង​ការ​ប្រកួត​នេះ ​និង​អាច​សម្លាប់​ក្រុម Barcelona ​។ ​ពួកគេ​ព្យាយាម​គ្រប់គ្រង​បាល់ ប៉ុន្តែ​ហាក់​ដូចជា​មិន​សម្រុក​មក​លើ​យើង​ឡើយ។ ដូច្នេះ​ទើប​បាន​ព្យាយាម​តាម​យក​បាល់ ​និង​វាយ​បក​លើ​ពួកគេ​វិញ។ សម្រាប់​ប្រកួត​នេះ យើង​ច្បាស់​ណាស់​ថា​នឹង​ឈ្នះ ព្រោះ​យើង​មាន​១​គ្រាប់​ហើយ ក៏​នៅ​បន្ដ​លេង​សម្រុក​និង​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ។ Messi ​នៅ​តែ​ជា​កីឡាករ​លេច​ធ្លោ​សម្រាប់​ការ​ប្រកួត ប៉ុន្តែ​យើង​អាច​ទប់​ស្កាត់​គេ​បាន ​និង​មិន​ឱ្យ​បង្ក​គ្រោះ​ថ្នាក់​នោះ​ទេ”៕ប្រភព៖ Marca


 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT