Pep ៖ ​ឈ្នះ​៨​ក្នុង​ចំណោម​៩​ពាន​ចុង​ក្រោយ​នេះ គឺ​គ្មាន​នរណា​អាច​បំបែក​កំណត់ត្រា​នេះ​ទេ​

​ក្រុម Manchester City ​បាន​ឈ្នះ​ពាន​រង្វាន់​ Carabao Cup ​ជា​លើក​ទី​៣​ក្នុង​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Aston Villa ​ក្នុង​លទ្ធផល ២-១ ​នៅ​យប់មិញ។

​ជ័យជម្នះ​ខាង​លើ​នេះ​ដែរ ត្រូវ​បាន​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​និយាយ​ថា​ប្រហែល​ជា​គ្មាន​ក្រុម​ណា​អាច​ធ្វើ​បាន​ល្អ​ដូច​ក្រុម​របស់​លោក​ឡើយ។ ​ពួកគេ​បាន​ឈ្នះ​៨​ពាន​រង្វាន់​ក្នុង​ចំណោម​៩​ពាន​រង្វាន់​នៅ​អង់គ្លេស​ទៅ​ហើយ ដូច្នេះ​មិន​ងាយ​មាន​នរណា​អាច​ធ្វើ​បាន​បែប​នេះ​ទេ។

​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​បាន​និយាយ​បន្ថែម​ ទៀត​ថា​៖ “មិន​ងាយ​ឡើយ​សម្រាប់​ក្រុម​ដទៃ ដើម្បី​ធ្វើ​ឱ្យ​បាន​ដូច Man City ​ដែល​ឈ្នះ​៨​ក្នុង​​ចំណោម​៩​ពាន​ចុង​ក្រោយ​នោះ។ ​យើង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​ក្រុម យើង​ឈ្នះ​ពាន​រង្វាន់ Carabao Cup ​៣​ឆ្នាំ​ជាប់​គ្នា។ យើង​មាន​មោទនភាព​សម្រាប់​ការ​សម្រេច​បាន​នេះ”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT