Pique ៖ ​​នេះ​ជា​ការ​លេង​អាក្រក់​បំផុត​របស់ Real Madrid ​ដែល​ខ្ញុំ​បាន​ជួប​

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត​ El Clasico ​កាល​ពី​យប់មិញ​នេះ ​ពាន​រង្វាន់ La Liga ​។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ Gerard Pique ​បាន​និយាយ​ថា​ក្រុម Real Madrid ​លេង​ប្រកួត​នេះ​អាក្រក់​ខ្លាំង​ណាស់ ជា​ពិសេស​នៅ​តង់​ទី​១​តែ​ម្ដង។ ​អតីត​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​បន្ថែម​ទៀត​ថា ​ក្រុម Real Madrid ​ដើម្បី​តែ​ឈ្នះ ពួកគេ​បាន​ប្រើ​ល្បិច​គ្រប់​បែប​យ៉ាង ​ហើយ​វា​ជា​រឿង​អាក្រក់​បំផុត​សម្រាប់​ការ​ធ្វើ​បែប​នោះ។

​រំលឹក​ថា​ជ័យជម្នះ​របស់​ក្រុម Real Madrid ​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Barcelona ​ធ្លាក់​ចេញ​ពី​កំពូល​តារាង​ទៅ​ហើយ ​ស្រប​ពេល​អធិរាជ​ស ជា​អ្នក​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ។ ការ​ប្រកួត​ប្រជែង​រវាង​ក្រុម​ទាំង​ពីរ​នៅ​មិន​ទាន់​ចប់​ទេ ​ព្រោះ​ពួកគេ​លើស​ខ្វះ​គ្នា​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT