• លើក​ទី ១ ហើយ Ronaldo វិល​មក​ Bernabeu ទស្សនា​ការ​ប្រកួត ហើយ​ថែម​ទាំង​លើក​ដៃ​អបអរ Vinicius ទៀត

    នៅ El Clasico កាល​ពី​យប់​មិញ កីឡាករ Cristiano Ronaldo ក៏​បាន​វិល​មក​ចូលរួម​ទស្សនា​ការ​ប្រកួត​នៃ​ជំនួប​ក្លឹប​ចាស់​របស់​គេ​ផង​ដែរ ពោល​វា​ជា​លើក​ទី ១ ចាប់​តាំង​ពី​ផ្លាស់​ចេញ​នា​រដូវ​ក្តៅ​ឆ្នាំ ២០១៨ សម្រាប់​វត្តមាន CR7 នៅ​លើ​ទឹកដី​ចាស់ Bernabeu។

    វា​ក៏​បាន​ក្លាយ​ជា​កម្លាំង​ចិត្ត​មួយ​ទាំង​សម្រាប់​កីឡាករ​លើ​ទីលាន និង​បញ្ឆេះ​ការ​សាទរ​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​កីឡដ្ឋាន​ទាំង​មូល ដែល​មាន​វីរបុរស​ដ៏​សំខាន់​ព្រម​ហោះ​មក​អង្គុយ​ទស្សនា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ។

    ទន្ទឹម​នឹង​ការ​កើត​ឡើង​នៃ​គ្រាប់​បាល់​របស់​ប្រុស​ម៉ៅ Vinicius Junior គេ​ក៏​ប្រទះ​ឃើញ Ronaldo ហាក់​បង្ហាញ​ភាព​សប្បាយ​រីករាយ​លើក​ដៃ​សាទរ​ជា​ខ្លាំង សម្រាប់​គ្រាប់​បាល់​នាំ​មុខ​ Barcelona ដំបូង​នោះ។

    ទស្សនា​វីដេអូ​ខាង​ក្រោម៖

    គួរ​រំឭក​ថា​ Ronaldo តាម​ថា​ត្រូវ​ប្រកួត​ទល់ Inter Milan នា​យប់​តែ​មួយ ប៉ុន្តែ​ដោយ​សារ​ការ​លើក​ពេល​របស់​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី ឆ្លើយតប​នឹង​ការ​ព្រួយបារម្ភ​នៃ​ការ​រីក​រាលដាល​ខ្លាំង​ពាក់ព័ន្ធ​នឹង​វីរុស COVID-19៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT