Mourinho ចាប់​ចិត្ត​អតីត​កូន​ក្រុម​ចាស់ ដែល United កំពុង​ដាក់​ឲ្យ​ខ្ចី​ជើង​នៅ​អ៊ីតាលី

លោក Jose Mourinho ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចង់​បាន​ខ្សែ​ការពារ Chris Smalling របស់​ក្លឹប Man Utd ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ឲ្យ​ទៅ​ក្លឹប AS Roma នៅ​ឯ​លីគ​កំពូល​អ៊ីតាលី។

Smalling បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន នៅ​អំឡុង​ពេល​រដូវ​កាល​ទោល​ដែល​គេ​កំពុង​លេង​ឲ្យ Roma ត្បិត​មិន​ទាន់​ព្រមព្រៀង​ការ​ផ្លាស់ប្តូរ​ដាច់​កុងត្រា​ណា​មួយ​ទៅ​ក្លឹប Serie A ក្តី។ ប៉ុន្តែ Roma អាច​នឹង​ចំណាយ​ត្រឹម ១៤ លាន​ផោន​ប៉ុណ្ណោះ​លើ​កីឡាករ​សញ្ជាតិ​អង់គ្លេស ​ព្រោះ​បារម្ភ​ខ្លាច​ល្មើស​ច្បាប់ FFP ដែល​ញាំង​ឲ្យ United អាច​នឹង​មិន​ព្រម​នោះ​ឡើយ។

Soccer Football – Champions League – Round of 16 First Leg – Tottenham Hotspur v RB Leipzig – Tottenham Hotspur Stadium, London, Britain – February 19, 2020 Tottenham Hotspur manager Jose Mourinho looks dejected at the end of the match REUTERS/Dylan Martinez

ហេតុនេះ​ហើយ Spurs ​ដែល​មាន​ឱកាស​អាច​ចាយ​លុយ​ក្រាស់​បន្តិច ទំនង​ជា​ចង់​ចូល​ខ្លួន​ប្រជែង​យក​ខ្សែ​ការពារ​វ័យ ៣០ ឆ្នាំ ទន្ទឹម​ដែល Mourinho ក៏​ធ្លាប់​មាន​ភាព​ចុះ​សម្រុង​ជាមួយ​កីឡាករ​ស្រាប់ អំឡុង​ពេល​ដឹកនាំ​នៅ Old Trafford អស់​រយៈ​ពេល ៣ ឆ្នាំ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT