Real Madrid បានយកឈ្នះទៅលើ Barcelona ក្នុងលទ្ធផល ២-០ កាលពីយប់មិញនៅឯកីឡដ្ឋាន Santiago Bernabeu ដោយសម្រេចគ្រាប់បាល់បញ្ចូលទីបានដោយកីឡាករ Vinicius Junior និង Mariano។
ទៅមើលស្ថិតិគ្រប់គ្រងបាល់សម្រាប់ម្ចាស់ផ្ទះមានត្រឹម ៤៤ ភាគរយ ដោយស៊ុតសរុប ១៣ លើក ចំគោលដៅ ៥ លើក ខណៈក្រុមភ្ញៀវគ្រប់គ្រងបាល់ ៥៦ ភាគរយ ស៊ុត ៩ លើក ចំគោលដៅ ៤ លើក។ គ្រាប់បាល់ដំបូងបានកើតឡើងនៅនាទី ៧១ ដោយប្រុសម៉ៅ Vinicius Junior មុនពេលអតីតកីឡាករពាក់អាវលេខ ៧ Mariano មកបន្ថែមមួយគ្រាប់ទៀតនៅនាទី ៩០+២។
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=eUk1JbW9Inc
រំឭកថា ៣ ពិន្ទុដ៏មានតម្លៃនេះបានរុញឲ្យ Real Madrid រំកិលមកឡើងកំពូលតារាងបណ្តោះអាសន្នគិតត្រឹមជុំទី ២៦ ដោយនាំមុខ ១ ពិន្ទុលើអ្នកមានបុណ្យ។
ជាងនេះវាជាការបំបែកប្រវត្តិសាស្រ្តនៅ ៥ ឆ្នាំចុងក្រោយដែល Real លេងមិនធ្លាប់ឈ្នះទាល់តែសោះក្នុងដីតាំងពីចុងឆ្នាំ ២០១៥ ពោលគឺបានត្រឹមស្មើនិងចាញ់តែប៉ុណ្ណោះ៕