Marquinhos ថា​បើ​លេង​ប៉ះ Dortmund ​ជ្រុល​បិទ​ទ្វារ​កីឡដ្ឋាន អ៊ីចឹង​ធ្វើ​រឿង​មួយ​នេះ​ទៅ​ល្អ​ជាង

ខ្សែ​ការពារ​ក្លឹប Paris Saint-Germain ​កីឡាករ Marquinhos បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ប្រសិន​ស្ថិត​ក្នុង​ករណី​ចាំបាច់​ដែល​កីឡដ្ឋាន​ត្រូវ​បិទ​ទ្វារ​មិន​ឲ្យ​មាន​អ្នក​ទស្សនា​ចូលរួម​នៅ​ជំនួប PSG-Dortmund នា​ជើង​ទី ២ ​នោះ​គួរ​តែ​លុបចោល​ការ​ប្រកួត​នោះ​ល្អ​ជាង។

កន្លង​មក​នៅ​អ៊ីតាលី​បាន​ប្រកាស​រួច​មក​ហើយ​ថា​បិទ​កីឡដ្ឋាន​សម្រាប់​ប្រកួត​ចំនួន ៥ លុះ​ក្រោយ​មក​ក៏​សម្រេច​ពន្យារពេល​ទៅ​ពាក់​កណ្ដាល​ខែ​ឧសភា​វិញ។ ដោយ​ឡែក​សម្រាប់ PSG ដែល​នឹង​ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍ Dortmund នៅ Parc des Princes នា​ថ្ងៃ​ទី ១១ មិនា ក៏​មិន​ទាន់​ប្រាកដប្រជា​ច្បាស់ការ​នោះ​ដែរ ​ទន្ទឹម​ដែល​ជើង​ទី ១ ក្លឹប PSG បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ ២-១។

ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល​បាន​និយាយ​ក្រោយ​យក​ឈ្នះ Dijon នៅ Ligue 1 លទ្ធផល ៤-០ ថា៖ “វា​ពិត​ជា​អាម៉ាស់​បំផុត ប្រសិន​តម្រូវ​ឲ្យ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ ហើយ​ខ្ញុំ​គិត​ថា​យល់ល្អ​គួរ​លុប​ចោល​ការ​ប្រកួត​នោះ​ល្អ​ជាង ព្រោះ​យើង​ត្រូវ​ការ​អ្នក​គាំទ្រ ហើយ​អ្នក​គាំទ្រ​ផ្ទាល់​ក៏​ចង់​នៅ​ក្នុង​ទិដ្ឋភាព​ប្រកួត​នោះ​ដូច​គ្នា”។

លោក​បន្ថែម​ថា៖ “ខ្ញុំ​សង្ឃឹម​ថា​វា​នឹង​មិន​កើតឡើង​នោះ​ទេ ​ហើយ​ប្រសិន​ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ដូច​បញ្ជាក់​ខាង​លើ ខ្ញុំ​គិត​ថា​ពួក​យើង​នឹង​ស្នើ​ឲ្យ​លុប​ចោល​ការ​ប្រកួត រហូត​ទល់​បាន​លេង​ទល់​មុខ​អ្នក​គាំទ្រ​របស់​យើង”។

គួរ​បញ្ជាក់​ថា​នៅ​បារាំង​គិត​ត្រឹម​ថ្ងៃ​ទី ១ ​មិនា ឆ្នាំ ២០២០ នេះ គឺ​មាន​ករណី​អ្នក​ឆ្លង​វីរុស​ COVID-19 ចំនួន ១០០ ករណី ក្នុង​នោះ​ក៏​ទទួល​ការ​ព្យាបាល​ជោគជ័យ​ចំនួន ១២ ករណី​រួច​មក​ហើយ៕

ប្រភព៖ AF

  • Marquinhos ថា​បើ​លេង​ប៉ះ Dortmund ​ជ្រុល​បិទ​ទ្វារ​កីឡដ្ឋាន អ៊ីចឹង​ធ្វើ​រឿង​មួយ​នេះ​ទៅ​ល្អ​ជាង