មេ​ធំ Barca ​ថា Clasico យប់​នេះ​សំខាន់​សម្រាប់ Real Madrid ជាង ព្រោះ​ហេតុផល​មួយ

ការ​ប្រកួត El Clasico នៅ​ឯ​កីឡដ្ឋាន Santiago Bernabeu នឹង​ធ្វើ​ឡើង​នៅ​យប់​រំលង​អាធ្រាត្រ​វេលា​ម៉ោង ០៣:០០ នាទី​យប់​នេះ ដោយ​ Real Madrid ត្រូវ​តតាំង​ក្លឹប Barcelona នា​ជំនួប​ជួប​គ្នា​លើក​ទី ១៨០ នៅ​ LaLiga។

មុន​ឈាន​ដល់​ការ​ប្រកួត​អ្នកចាត់ការ​ក្លឹប Barcelona លោក Quique Setien បាន​សង្កត់​ធ្ងន់​ថា Clasico រាត្រី​នេះ នឹង​សំខាន់​សម្រាប់ Real Madrid ជាង​ក្លឹប​របស់​ខ្លួន​ទៅ​ទៀត ព្រោះ​តែ​គម្លាត​ពិន្ទុ​នៃ​ការ​ប្រជែង​ពាន​សម្រាប់ Real អាច​នឹង​ពិបាក​បើ​ចាញ់។

គិត​ត្រឹម​ជុំ​ទី ២៥ អ្នក​មាន​បុណ្យ​នាំ​មុខ​ស្តេច​ស​ចំនួន ២ ពិន្ទុ ហើយ​អ្នកចាត់ការ Setien លោក​បាន​បញ្ជាក់​ថា៖ “វា​ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​សម្រាប់​យើង ព្រោះ​យើង​កំពុង​នាំ​មុខ​នៅ​កំពូល​តារាង តែ​ក៏​កាន់​តែ​សំខាន់​ថែម​ទៀត​សម្រាប់ Real Madrid ព្រោះ​បើ​យើង​ឈ្នះ​នឹង​នាំ​មុខ ៥ ពិន្ទុ​ដាច់​ហើយ”។

លោក​សង្កត់​ធ្ងន់៖ “យើង​ម្នាក់ៗ​សុទ្ធ​សឹង​តែ​ចង់​ទទួល​បាន​ជ័យជម្នះ ហើយ​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ពិសេស​មួយ គ្រាន់​ថា​វា​តែងតែ​គ្រោះថ្នាក់​បន្តិច​ហើយ​នៅ​ការ​លេង​ក្នុង​ដី​របស់​គេ ​តែ​ពេល​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​គ្រប់​យ៉ាង​គឺ​នឹង​ត្រូវ​បំភ្លេច​ចោល​ហើយ”៕

ប្រភព៖ Marca

  • មេ​ធំ Barca ​ថា Clasico យប់​នេះ​សំខាន់​សម្រាប់ Real Madrid ជាង ព្រោះ​ហេតុផល​មួយ