Watford ផ្តាច់​ក្តី​សង្ឃឹម Liverpool មិន​ឲ្យ​តាម​ស្មើ​កំណត់ត្រា​ឈ្នះៗ​របស់​ក្លឹប​កំពូល​នេះ​ដដែល

កាល​ពី​យប់​មិញ Watford បាន​ផ្តល់​មេរៀន​បរាជ័យ​នា​លទ្ធផល ៣-០ សម្រាប់​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម Liverpool ​ដែល​វា​ជា​បរាជ័យ​ដំបូង​បង្អស់​នា​រដូវ​កាល ២០១៩/២០ សម្រាប់​ក្រុម​របស់​លោក Jurgen Klopp។

បរាជ័យ​នេះ​សោត​ក៏​រុញ​ឲ្យ Liverpool បាន​បាត់បង់​ការ​បន្ត​កំណត់ត្រា​ឈ្នះ​បណ្តាក់​គ្នា​ចំនួន ៤៤ ប្រកួត ដែល​ត្រូវ​បញ្ចប់​ត្រឹម​យប់​រំលង​អាធ្រាត្រ​កន្លង​ទៅ។ សរុប​រួម​គឺ​មាន​តែ Arsenal នា​រដូវ​កាល ២០០៣-០៤ បាន​បន្ត​ឈរ​កំណត់ត្រា​ជា​ក្រុម​អាច​ឈ្នះ​ការ​ប្រកួត​ជាប់​គ្នា​យូរ​បំផុត​ដល់​ទៅ ៤៩ ប្រកួត ខណៈ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​បាន​ចាញ់ Manchester United ២-០។

ប៉ុន្តែ​ហង្ស​ក៏​បាន​វ៉ា​កំណត់ត្រា​របស់ Chelsea នា​រដូវ​កាល ២០០៤-០៥ មាន ៤០ ប្រកួត, Arsenal រដូវ​កាល ២០០១-០២ មាន ៣០ ប្រកួត និង Manchester City រដូវ​កាល ២០១៧-១៨ មាន ៣០ ប្រកួត៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT