ប៉ះសូលទីឡូ​ល្ងាច​នេះគ្រូ​បង្វឹក​វិសាខាថាជាឱកាស​សាង​មុខមាត់ឡើង​វិញក្រោយ​ចាញ់​បឹង​កេត

ក្រុមបាល់ទាត់វិសាខា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមសូទីឡូអង្គរ ក្នុងសប្តាហ៍ទី៣ នៃលីគកំពូលកម្ពុជានាល្ងាចថ្ងៃទី១ ខែមីនានេះ នៅកីឡដ្ឋានព្រីនស៍ ខណៈគ្រូបង្វឹកក្រុមម្ចាសផ្ទះ បានតាំងចិត្តនឹងស្វែងរក ៣ពិន្ទុឲ្យបានដាច់ខាតពីក្រុមភ្ញៀវសូទីឡូអង្គរក្នុងដីរបស់ខ្លួន។

ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី ២៩ខែកុម្ភៈនេះ លោក COLUM CURTS គ្រូបង្វឹកក្រុមវិសាខាបានដាក់ក្តីសង្ឃឹមខ្ពស់ក្នុងការពង្រឹងបន្ថែមនៅប្រព័ន្ធលេងរបស់ក្រុម ក្រោយលោកមើលឃើញចំណុតខ្វះខាតមួយចំនួននាប្រកួតកន្លងមក ហើយលោកសង្ឃឹមនៅអ្វីដែលបានរៀបចំមុនការប្រកួត នឹងធ្វើបានល្អ ដោយផ្តោតទៅលើកូនក្រុម និងព្យាយាមរកឲ្យបាន ៣ពិន្ទុ សម្រាប់ការប្រកួតនេះ ។

មុនការជួបគ្នារវាងក្រុមវិសាខា ប៉ះក្រុមសូទីឡូអង្គរ ក្រុមដែលកំពុងតែលេខរៀងទី ៧ក្នុងតារាងពិន្ទុក្លិបវិសាខា ក៏ទើបតែរកបានត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះក្នុង ២ប្រកួតមកនេះក្រោយបរាជ័យក្នុងសប្តាហ៍ទី ២ ក្នុងជំនួបជួបក្រុមបឹងកេត ក្នុងលទ្ធផល ១-០នោះ គ្រាដែលក្រុមសូទីឡូអង្គរ នៅមិនទាន់ស្គាលឈ្នះរឺស្មើនៅឡើយដោយឈរនៅបាតតារាងពិន្ទុ។

សម្រាប់គូប្រជែងក្រុម សូទីឡូអង្គរ អ្នកចាត់ការក្រុមក៏បានមានសេចក្តីទុកចិត្ត ទៅលើកូនក្រុមដែលបានខិតខំប្រឹងប្រែងធ្វើការហ្វឹកហាត់ត្រៀមខ្លួនរួចជាស្រាចសម្រាប់ការប្រកួតជាមួយក្រុម វិសាខា ដោយឡែកក្រុមនេះក៏មានការព្រួយបារម្មចំពោះកូនក្រុមដែលកំពុងមានរបួសខ្លះ ហើយក៏ថាក្រុមវិសាខា ក៏មិនមែនជាក្រុមមួយដែលអន់នោះទេនៅក្នុងលីគកំពូលកម្ពុជា ដូច្នះមិនត្រូវធ្វេសប្រហែសបាននោះទេ ខណៈការជួបគ្នាប្រមាណ ៤ប្រកួតមកនេះក្រុមវិសខា បានយកឈ្នះក្រុម សូទីឡូអង្គ ៣ប្រកួតនិងស្មើតែ ១ប្រកួត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT