ក្រសួងសុខាភិបាលវៀតណាម បញ្ជាឲ្យលោក Park Hang-Seo នៅ​ដាច់​ដោយ​ឡែកពី​គេ​១៤​ថ្ងៃ​ក្រោយត្រឡប់​ពី​កូរ៉េខាងត្បូង

ក្រោយ​ចាកចេញ​ពីកូរ៉េខាងត្បូង​ត្រឡប់​មកដល់​វៀតណាម លោក Park Hang-Seo ត្រូវ​បាន​ធ្វើ​ការ​ធានាលើ​បញ្ហាសុខភាព​ដោយ​ខ្លួន​ឯង​ហើយ​លោក​នឹង​មិន​ចូល​រួម​ទស្សនាការ​ប្រកួត​ពាន National Super Cup រវាង​ក្រុម  Hanoi និង Ho Chi Minh City នៅ​ថ្ងៃ​នេះ​ទេ។

បន្ទាប់​ពីបញ្ចប់​ការ​សម្រាក​វិស្សមកាលនៅ​កូរ៉េខាងត្បូង​គ្រូ​បង្វឹក​រូបនេះ​បាន​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​២៣​ខែ​កុម្ភៈឆ្នាំ​២០២០។ បន្ទាប់​ពី​ពិនិត្យសុខភាពនៅ​អាកាសយាន្តដ្ឋាន Nio Bai លោក​ត្រូវ​តែ​រក្សាខ្លួន​ឯង​ឲ្យ​ដាច់ពី​គេ​តាម​គោលការណ៍របស់​ក្រសួងសុខាភិបាលវៀតណាម។ ទោះ​បី​ជា​ពិនិត្យសុខភាព​រួច​រាល់​នៅ​អាកាស​យាន្តដ្ឋានក្ដី លោក Park និង​ភរិយារបស់​គាត់​ត្រូវ​នី​ដាច់​ដោយ​ឡែក​ពី​គេ​ចំនួន​១៤​ថ្ងៃ​ខណ​់​លោក​តើប​មក​ពី​កូរ៉េខាងត្បូង​តែ​ផ្ទុះវីរសុច​កូរ៉ូណាខ្លាំងក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ។

អញ្ចឹង​ក៏​ដោយ!​លោក Park បាន​យល់​ព្រម​តាម​ការ​ស្នើសុំ​ហើយ​លោក​នឹង​មិន​ទៅ​ទស្សនាការ​ប្រកួត​បាល់​ទាត់រវាង​ក្រុម Hanoi Club និង Ho Chi Minh City នៅ​ថ្ងៃ​នេះ​ទេ។ លោក​ត្រូវ​បាន AFC ពិន័យ​មិន​ឲ្យ​ដឹកនាំ​ជម្រើស​ជាតិ​៤​ប្រកួត​ក្ុង​ការ​ប្រកួតបែប​លក្ខខណៈ​មិត្តភាព ​ប៉ុន្តែ​នៅ​មាន​សិទ្ធដឹកនាំ​ក្រុ​ម​លេង​ជម្រុះ World Cup។​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ កំណត់​១៤​ថ្ងៃរបស់វៀតណាម បាន​ធ្វើឲ្យ​លោក​ចេញ​ចូល​បាន​ត្រឹម​តែ​សណ្ឋាគាររបស់​លោក​រស់​នៅ​ប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT