ប៉ះ Aston Villa នា​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup មេឃ​ខៀវ M.City អាច​នឹង​ប្រើ​ជម្រើស ១១ រូប​នេះ

នា​វេលា​ម៉ោង ១១:៣០ នាទី​យប់​ថ្ងៃ​អាទិត្យ​នេះ​ក្លឹប Aston Villa នឹង​ត្រូវ​តតាំង​ក្លឹប​មេឃ​ខៀវ Manchester Cityនៅ​ឯ​ទឹកដី​កណ្ដាល​នៃ​កីឡដ្ឋាន Wembley Stadium នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

រាត្រី​នេះ​ជា​ការ​ជួប​គ្នា​លើក​ទី ១៧២ ហើយ​សម្រាប់​ក្រុម​ទាំង​ពីរ ដោយ​កន្លង​មក Aston Villa ​ធ្លាប់​យក​ឈ្នះ ៥៧ លើក ស្មើ ៤១ លើក និង​ចាញ់ ៧៣ លើក ដោយ ៥ ប្រកួត​កន្លង​មក​ Aston Villa ចាញ់ ៤ ស្មើ ១ រាប់​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ចុង​ក្រោយ ហើយ​ភាគ​ច្រើន​សុទ្ធ​សឹង​តែ​ស៊ី​ដាច់​គ្រាប់​មិន​ក្រោម ២ គ្រាប់​នោះ​ឡើយ ខណៈ​ស្មើ ០-០ កាល​ពី​ចុង​ឆ្នាំ ២០១៥។

ចំពោះ​សមាសភាព​កីឡាករ​ទាំង ១១ រូប​ដែល​អាច​នឹង​បង្ហាញ​ខ្លួន​លើ​ទីលាន​ឲ្យ​មេឃ​ខៀវ​រាត្រី​នេះ តាម​ការ​ព្យាករណ៍​របស់ ManchesterEveningsNews គឺ​រួម​មាន​ដូច​ជា៖ Ederson; Walker, Otamendi, Fernandinho, Mendy; De Bruyne, Rodri, Silva; Sterling, Aguero, Jesus៕

ប្រភព៖ ManchesterEveningsNews

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT