ក្រុម Real Madrid នឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Barcelona នៅម៉ោង៣រំលងអាធ្រាត្រនេះ ក្នុងការប្រកួត La Liga ។ក្រុមរបស់លោក Zidane នៅរដូវកាលនេះ ធ្វើមិនសូវបានល្អនោះទេ ដោយ៣ប្រកួតកន្លងមក ពួកគេមិនបានស្គាល់ពាក្យជ័យជម្នះឡើយ។ មួយវិញទៀត នៅ La Liga ក៏បានធ្លាក់ទៅលេខ២បាត់ទៅហើយ ដោយក្រុម Barcelona ជាឡើងទៅចំណាត់ថ្នាក់លេខ១វិញ។ នៅរាត្រីនេះ ក្រុមលេខ១និងលេខ២ នឹងប៉ះគ្នា ដើម្បីកាត់សេចក្ដីយកក្រុមណាជាអ្នកឈរកំពូលតារាង។
មុនការប្រកួតនេះចាប់ផ្ដើម Zidane បាននិយាយដែរថា៖ “វាពិតជាឆ្ងាញ់ខ្លាំងណាស់បើយើងឈ្នះប្រកួតនេះ ព្រោះយើងមិនឈ្នះក្នុងដី៣ប្រកួតមកហើយ។ នៅរាត្រីនេះ យើងត្រូវការកម្លាំងចិត្តពីអ្នកគាំទ្រ។ យើងមិនចង់ស្ដាំអ្វីផ្សេង ក្រៅពីការគាំទ្ររបស់អ្នកគាំទ្រនោះទេ”៕
ប្រភព៖ Marca