Rashford ​នឹង​បាន​ចូល​ជួយ​ក្រុម Man Utd ​វិញ​ឆាប់​ៗ​នេះ​

​ក្រោយ​ពី​ធ្វើ​ការ​ពិនិត្យ​ម្ដង​ទៀត​មក ​ក្រុម Manchester United ​បាន​ប្រកាស​ថា​ខ្សែ​ប្រយុទ្ធ Rashford ​របស់​ខ្លួន​កាន់​តែ​ប្រសើរ​ឡើង ​និង​អាច​ចូល​លេង​វិញ​បាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។Rashford ​បាន​រង​របួស​ចង្កេះ ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម Wolves ​កាល​ពី​ខែ​មករា​កន្លង​ទៅ។ ​របួស​នោះ ​ធ្ងន់ធ្ងរ​រហូត​ដល់​ត្រូវ​បាន​គេ​ស្មាន​តែ​អាច​នឹង​អវត្តមាន​រហូត​ដល់​ចប់​រដូវ​កាល​នេះ​ទៀត​ផង។ យ៉ាងណាមិញ ​ក្រោយ​ពី​ព្យាបាល​មួយ​រយៈ ​និង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​មក ពេល​នេះ​ក្លឹប​បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ថ្មី ​ថា​កីឡាករ​វ័យ​២២​ឆ្នាំ​នេះ ​អាច​នឹង​ចូល​លេង​វិញ​បាន​លឿន​ក្នុង​ពេល​ខាង​មុខ។

​លោក  Ole Gunnar Solskjaer ​បាន​និយាយ​ដែរ​ថា​៖ “ការ​ធ្វើ​តេស្ដ​គឺ​បាន​លទ្ធផល​ល្អ។ ​យើង​អាច​ព្យាបាល​បាន​ជា​លឿន ​ហើយ​នៅ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ យើង​នឹង​អាច​ឃើញ​រូបគេ​ចូល​ទីលាន​វិញ​ហើយ។ Rashford ​នឹង​ត្រលប់​មក​កាន់​តែ​ខ្លាំង​ជាង​មុន​ទៀត”៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT
  • អត្ថបទថ្មី