Klopp ​៖​ចាប់​ពី​ពេល​នេះ ​យើង​អាច​លេង​ដោយ​ស្រួល​ចិត្ត​ហើយ​

​ក្រុម​ Liverpool ​បាន​ចាញ់​ក្រុម Watford ​ក្នុង​លទ្ធផល ​៣-០ ​កាល​ពី​យប់មិញ ​បញ្ចប់​កំណត់ត្រា​មិន​ចាញ់​ត្រឹម​សប្ដាហ៍​នេះ​ហើយ។​ក្រោយ​បរាជ័យ​នេះ​ដែរ ​លោក Klopp ​មិន​មាន​អ្វី​ត្រូវ​ខ្វល់​ឡើយ។ ​លោក​បាន​បញ្ជាក់​ថា​វា​នឹង​ធ្វើ​ឱ្យ​ក្រុម Liverpool ​កាន់​តែ​ងាយ​ស្រួល​ក្នុង​​ចិត្ត​ដើម្បី​លេង​ការ​ប្រកួត​ទៅ​វិញ។ ​កន្លង​មក ​ក្រុម​ហង្ស​ក្រហម​លេង​ដោយ​ក្នុង​ចិត្ត​គិត​ពី​កំណត់ត្រា​ពាន​មាស ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​ទៅ ពួកគេ​លេង​ដោយ​មិន​ចាំ​បាច់​ខ្វល់​ទៀត​ទេ ​ហើយ​ការ​ប្រកួត​របស់​ពួកគេ​នឹង​កាន់​តែ​ពិសេស​ល្អ​មើល​លើស​ដើម។

គិត​គ្រប់​ការ​ប្រកួត​ទាំង​អស់​ក្រុម Liverpool ​មាន​កំណត់ត្រា​មិន​ចាញ់​សល់ ៤៤​ប្រកួត​មក​ហើយ។ ​ខណៈ​ដែល​នៅ​លីគ​អង់គ្លេស ប្រសិន​បើ​ពួកគេ​ពិត​ជា​មិន​ចាញ់​សោះ​មែន ​នឹង​ទទួល​បាន​ពាន​មាស​តែ​ម្ដង តែ​គួរ​ឱ្យ​សោកស្ដាយ​ពាន​មាស​នោះ បាន​បាត់​ទៅ​ហើយ​កាល​ពី​យប់មិញ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT