Real Madrid សម្លឹង​ឃើញ​យុវជន​ថ្មី​ម្នាក់​តម្លៃ ៧៥ លាន​អឺរ៉ូ តែ​មិនមែន Kylian Mbappe

បើ​តាម​សារព័ត៌មាន AS ​បាន​ចុះ​ផ្សាយ​ថា​ស្តេច​ស Real Madrid បាន​នឹង​កំពុង​ចាប់​អារម្មណ៍​ចង់​នាំ​យក​កីឡាករ​សញ្ជាតិ​ន័រវេស Erling Haaland នា​ឆ្នាំ ២០២១ ខាង​មុខ ជាមួយ​តម្លៃ​ខ្លួន​ប្រមាណ ៧៥ លាន​អឺរ៉ូ។

ស្តេច​ស​ទំនង​ជា​បោះបង់​គោលដៅ​ចង់​បាន Mbappe បន្ទាប់​ពី PSG ហាក់​មិន​បើក​ភ្លើង​ខៀវ​ទាល់​តែ​សោះ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​កីឡាករ​បារាំង​ចាកចេញ​ពី​ទ្រនំ​នៃ​ទីក្រុង​ប៉ារីស។

សម្រាប់ Haaland ប្រសិន Dortmund ព្រម​លក់​ចេញ ក៏​ចំណេញ​យ៉ាង​ក្រាស់ក្រែល​ផង​ដែរ ព្រោះ​គ្រា​នាំ​យក​ពី Salzburg នៅ​ដើម​ឆ្នាំ ២០២០ ចាយ​អស់​ត្រឹម​តែ ២០ លាន​អឺរ៉ូ​ប៉ុណ្ណោះ។

ប៉ុន្តែ​ទម្រង់​លេង​របស់​កីឡាករ​វ័យ ១៩ ឆ្នាំ​ហាក់​បន្ត​ឡើង​កូដ​កាន់​តែ​ខ្លាំង​ឡើង​មិន​ថា​តែ​នៅ​ពាន​រង្វាន់​ក្នុង​លីគ Bundesliga និង UEFA Champions League។ ដោយ​ជាមួយ Dortmund ​៦ ប្រកួត​រក​បាន ៩ គ្រាប់​ហើយ ខណៈ​នៅ UCL ៧ ប្រកួត​សរុប (ក្លឹប​ចាស់+ថ្មី) រក​បាន ១០ គ្រាប់​ឈរ​ជា Top Scorer ចំណាត់ថ្នាក់​ទី ២ បន្ទាប់​ពី Lewandowski៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT