“Salah នៅ Liverpool ហើយ កុំ​ដើរ​តាម​គន្លង​កីឡាករ​រូប​នេះ​បើ​មិន​ចង់​ធ្លាក់​ជើង” – Elneny

មិត្ត​រួម​ជម្រើស​ជាតិ Mohamed Elneny បាន​ទទូច​ណែនាំ​ឲ្យ Mohamed Salahh គួរ​បន្ត​ឈរ​ជើង​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool និង​កុំ​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប Real Madrid ដូច​គន្លង​របស់ Eden Hazard បើ​មិន​ចង់​ធ្លាក់​ទម្រង់​លេង​ដូច​ដែល​កីឡាករ​សញ្ជាតិ​បែលហ្សិក​កំពុង​រង​ទុក្ខ​នា​ពេល​បច្ចុប្បន្ន។

តាម​របាយការណ៍​ពី Sport Witness កីឡាករ Elneny និយាយ​ថា៖ “សម្រាប់ Salah ​បច្ចុប្បន្ន​គេ​កំពុង​លេង​នៅ​ក្រុម​ដ៏​ល្អ​ដាច់​គេ​ក្នុង​លោក​មួយ​ហើយ ដោយ​គេ​ជា​តារា​ឆ្នើម​ប្រចាំ​ក្លឹប Liverpool ហើយ​បើ​ខ្ញុំ​ជា​គាត់​គឺ​ខ្ញុំ​នឹង​បន្ត​នៅ Liverpool”។

លោក​បន្ត៖ “ដូច​បាន​ឃើញ​ស្រាប់​ហើយ​សម្រាប់ Eden Hazard គេ​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​នៅ Real Madrid បន្ទាប់​ពី​ផ្លាស់​ចេញ​ពី​ក្លឹប​ Chelsea ដោយ​តាម​ពិត​ទៅ​ Real Madrid គឺ​ពិត​ណាស់​ធំ​ជាង Liverpool ឬ Barcelona ដូច​គ្នា ប៉ុន្តែ​ Salah គេ​កំពុង​សម្រប​បាន​ទៅ​នឹង​ក្លឹប​បច្ចុប្បន្ន ហើយ​ Liverpool នេះ​ទៀត​សោត​ក៏​កំពុង​ឡើង​កូដ​ជា​ក្រុម​ល្អ​ដាច់​គេ​មួយ​ដែរ”។

រំឭក​ថា Hazard ក្រៅ​ពី​រង​របួស​ញាំញី មួយ​ទៀត​សោត​ក៏​មិន​សូវ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​លើ​ទីលាន​នោះ​ដែរ ដោយ ១០ ប្រកួត​នៅ LaLiga ទើប​រក​បាន ១ គ្រាប់​និង Assist ១ លើក​គត់​ឲ្យ​ស្តេច​ស Real Madrid៕ ប្រភព៖ SoccerLaduma

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT