​មិន​គួរ​ឱ្យ​ជឿ ​Leicester ​យប់មិញ ​ភ្លាត់​ចាញ់​ក្រុម​បាត​តារាង Norwich ​១-០

ក្រុម Norwich ​ដែល​ស្ថិត​នៅ​បាត​តារាង ​បាន​យក​ឈ្នះ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣ Leicester City ​ក្នុង​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ។

ក្រុម Leicester City ​៥​ប្រកួត​ចុង​ក្រោយ​នេះ ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ​ដោយ​ចាញ់​៣​និង​ស្មើ​២​ប្រកួត​។ ​ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ នេះ បែរ​ជា​ចាញ់​ក្រុម​បាត​តារាង ​Norwich ​ថែម​ទៀត។ ​១​គ្រាប់​របស់​ក្រុម Norwich ​ដែល​សម្លាប់​ក្រុម Leicester City ​នៅ​យប់មិញ ​ធ្វើ​បាន​ដោយ ​Jamal Lewis ​នៅ​នាទី​៧០​នៅ​តង់​ទី​២។

បើ​ទោះ​ជា​ធ្វើ​មិន​បាន​ល្អ រហូត​ដល់​៥​ប្រកួត​យ៉ាង​នេះ​មែន ប៉ុន្តែ​សម្រាប់​ក្រុម Leicester City ​នៅ​តែ​ឈរ​នៅ​លេខ​៣​ក្នុង​តារាង ​និង​មាន​ពិន្ទុ​ដាច់​ក្រុម​លេខ​៤ ​រហូត​ដល់​៦​ពិន្ទុ​ឯ​ណោះ។ ដូច្នេះ​បើ​ទោះ​ជា​បន្ដ​ចាញ់​២​ប្រកួត​ទៀត ​ក៏​ពួកគេ​នៅ​មាន​សង្ឃឹម​ក្នុង​តំបន់ Top4 ​ដដែល​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT