ជម្រើសជាតិនារី មកដល់កម្ពុជាវិញយប់ស្អែក ក្រោយបញ្ចប់លេខ៤ក្នុងពូលពាន AFF Women

ក្រុមជម្រើសជាតិនារីកម្ពុជា នឹងធ្វើមាតុភូមិនិវត្តមកដល់រាជធានីភ្នំពេញវិញនាម៉ោង៨:៤៥នាទីយប់ ថ្ងៃទី១០ ខែកក្កដាស្អែកនេះ បន្ទាប់ពីធ្លាក់ចេញពីពានរង្វាន់ AFF Women’s Championship នាប្រទេសឥណ្ឌូនេស៊ី។

ក្នុងពានរង្វាន់កម្រិតតំបន់នេះ កម្ពុជា បានបញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ៤ក្នុងពូល លើទីម័រ និងក្រោម ម៉ាឡេស៊ី ថៃ អូស្រ្តាលី។ នេះជាលទ្ធផលដ៏ប្រសើរមួយដែរ ត្បិតវាជាការចូលរួមលើកដំបូង ខណៈការប្រកួតក្នុងស្រុកសម្រាប់នារីពុំសូវមានឡើយ។

បន្ទាប់ពីពានរង្វាន់នេះ ក្រុមជម្រើសជាតិនេះនឹងត្រូវរំសាយ ហើយពុំទាន់មានគម្រោងប្រមូលផ្តុំសម្រាប់ការប្រកួតណាមួយឡើយ។

ចំពោះពូល A នេះ អូស្ត្រាលី និង ថៃ ដឹកដៃគ្នាទៅវគ្គបន្ត ស្របពេលពូល B មានវៀតណាម និងមីយ៉ាន់ម៉ា។

  • ជម្រើសជាតិនារី មកដល់កម្ពុជាវិញយប់ស្អែក ក្រោយបញ្ចប់លេខ៤ក្នុងពូលពាន AFF Women