Pique ​អាច​ហាត់​បាន​ធម្មតា ​រំពឹង​បាន​លេង El Clasico ​

​Gerard Pique ​ដែល​បាន​រង​របួស​កន្លង​ទៅ ​ពេល​នេះ​បាន​ចូល​ហាត់​វិញ​ធម្មតា ​និង​រំពឹង​ថា​បាន​ចូល​លេង​ក្នុង​ជំនួប​ទល់​ក្រុម Real Madrid ​នៅ​ចុង​សប្ដាហ៍​នេះ​។

​ខ្សែ​ការពារ​ខាង​លើ​នេះ ​បាន​រង​របួស​អំឡុង​ពេល​លេង​ទល់​ក្រុម Napoli ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ តែ​ក្រោយ​ពី​ពិនិត្យ​និង​ព្យាបាល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​គេ​ឃើញ Pique ​អាច​ចូល​ហាត់​ជាមួយ​ក្រុម​បាន​ធម្មតា​វិញ​ហើយ។ ដូច្នេះ​សម្រាប់​ប្រកួត El Clasico ​ទល់​ក្រុម Real Madrid ​នៅ​ពេល​ខាង​មុខ ​នឹង​អាច​ចូល​លេង​បាន​ធម្មតា​មិន​ខាន។

Barcelona ​លេង​ទល់​ក្រុម Real Madrid ​នៅ​ទឹក​ដី Bernabeu ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ វេលា​ម៉ោង​៣​រំលង​អាធ្រាត្រ។ ​ក្រុម​ទាំង​ពីរ​នេះ ​ចាញ់​ពិន្ទុ​គ្នា​តែ​២​ពិន្ទុ​ប៉ុណ្ណោះ ដោយ​ក្រុម Barcelona ​នៅ​លេខ​១ ​និង​ក្រុម Real Madrid ​នៅ​លេខ​២៕ប្រភព៖ Marca

  • Pique ​អាច​ហាត់​បាន​ធម្មតា ​រំពឹង​បាន​លេង El Clasico ​