លីគបាល់​ទាត់​មួយចំនួន​នៅ​អាស៊ី​ត្រូវ​ផ្អាកដោយ​សារ​ជំងឺ COVID-19

ការរីករាលដាល​នៃ​ជំងឺ COVID-19 ដ៏​ធ្ងន់ធ្ងរ​បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​បាល​ទាត់​ថ្នាក់​ជាតិ​របស់​ប្រទេស​មួយចំនួន​នៅ​អាស៊ី​ត្រូវ​ផ្អាក ឬ​ក៏​លុប​ចោល​ ខណៈ​ប្រទេស​នៅ​អាស៊ានដល់​ទៅ​២​កំពុង​ពិចារណាថា​តើ​ត្រូវ​ផ្អាក​ឬ​ក៏​យ៉ាងណា។

បើ​តាម​ការ​បញ្ជាក់​របស់គេហទំព័រមួយចំនួន​នៅ​អាស៊ី​ ការ​ប្រកួត​បាល់​ទាត់​នានា​ដូច​ជាការ​ប្រកួត AFC Champions League មួយចំនួន ព្រឹត្តិការណ៍​ការ​ប្រកួត AFC Futsal Championship, ការ​ប្រកួត​ក្នុង​ក្របខណ្ឌកំពូល​របស់​ជប៉ុន J-League 1, ក្របខណ្ឌ K-League របស់​កូរ៉េខាងត្បូង ការ​ប្រកួត​ក្នុង​លីគកំពូល​ចិន chinese Super League​ ហើយលីគ​កំពូល​បាល់​ទាត់​វៀតណាម V- League ត្រូវ​ពន្យារពេលទៅ​ដល់ថ្ងៃ​ទី​០៧​មីនា​ខណៈ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​០១មីនា​ស្អែក​នេះ​ប្រកួតបិទទ្វាមិនឲ្យ​អ្នក​ទស្សនាចូលមើល។

លីគ​កំពូលថៃ Thai League 1 និង​លីគកំពូលសិង្ហបុរី Singapore Premier League ក៏​មាន​គម្រោង​ត្រូវ​ផ្អាក​ផង​ដែរ​ក៏​មិន​ដឹង ខណៈ​ប្រទេស​ទាំងពីរ​ក៏​មាន​ករណី​ឆ្លង​ជំងឺនេះមុន​គេ​ផង​ដែរ​កាល​ពី​ខែ​មករា។​

ដោយ​ឡែក​នៅ​ម្ដុំ​អាស៊ី​ខាង​លិច លីគ​កំពូល​អ៊ីរ៉ង់​ក៏​បាន​ប្រកាសអំពី​ការផ្អាកផង​ដែរ​ ខណៈ​ក្លិប​របស់​ខ្លួន​ដែល​មាន​កៅអី​លេង​ Champions League ក៏​ត្រូវ​បាន​ AFC ប្រកាស​ឲ្យ​ព្យារពេលសិន ដែល​មូល​ហេតុ​តែ​មួយ​គឺ​ការ​ឆ្លងជំងឺកូរ៉ូណាដ៏​លឿននៅ​ក្នុង​ប្រទេស៕

  • លីគបាល់​ទាត់​មួយចំនួន​នៅ​អាស៊ី​ត្រូវ​ផ្អាកដោយ​សារ​ជំងឺ COVID-19