នោះ ​នៅ​អ៊ីតាលី​មាន​កីឡាករ​ឆ្លង​មេរោគ Corona ​ដល់​៣​នាក់​ហើយ​

​លីគ Serie C ​របស់​អ៊ីតាលី ​រក​ឃើញ​កីឡាករ​៣​នាក់​និង​មន្ត្រី​ម្នាក់​របស់​ក្រុម US Pianese ​មាន​ឆ្លង​មេរោគ Corona ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ។

នៅ​អ៊ីតាលី ​មេរោគ Corona ​កំពុង​រីករាល​ដាល​ខ្លាំង​មែនទែន ​ដែល​ឆ្លង​ដល់​មនុស្ស​៦៥០​នាក់ និង​មាន​អ្នក​ស្លាប់​ដល់​ទៅ​១៧​នាក់​ហើយ។ ​ពេល​នេះ​ក៏​មាន​ដំណឹង​បន្ថែម​ទៀត​ថា​មាន​ឆ្លង​ដល់​កីឡាករ​បាល់ទាត់​ទៀត​ហើយ។ ​កីឡាករ​ក្រុម US Pianese ​ដល់​ទៅ​៣​នាក់​បាន​ឆ្លង​មេរោគ​នេះ ​និង​រួម​ជាមួយ​មន្ត្រី​របស់​ក្លឹប​ម្នាក់​ទៀត​ផង​ដែរ។ ពួកគេ​មាន​អាការៈ​ក្ដៅ​ខ្លួន និង​ឈឺ​ក្បាល ហើយ​ក្រោយ​ពី​ពិនិត្យ​ក៏​រក​ឃើញ​ថា​មាន​មេរោគ Corona ​តែ​ម្ដង។

​បច្ចុប្បន្ន​នេះ ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ​ហើយ​កីឡាករ​ដទៃ​ទៀត​ក៏​កំពុង​តាមដាន​សុខភាព​ច្រើន​ដង​ថែម​ទៀត​ដែរ ព្រោះ​ខ្លាច​ឆ្លង​កាន់​តែ​ច្រើន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT