ប្រាក់រង្វាន់ Metfone Cambodian League ឡើង​បាន ១៥០លាន​រៀល​ខណៈពាន Hun Sen Cup បាន​ដល់​១០០លានរៀល

តាម​រយៈ​ការ​ប្រកាស​របស់​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​កម្ពុជាហៅ​កាត់​ថា​ CNCCចំនួន​ប្រាក់រង្វាន់​នៃ​ការ​ប្រកួត​បាលទាត់​ទាំង​ក្នុង​លីគ Metfone Cambodian League និង​ពាន Hun Sen Cup មាន​ការ​កើនឡើង​ចំនួន​តួរលេខ​ច្បាស់​ៗ​ហើយ។

សម្រាប់ជ័យលាភីការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឬ​លីគកំពូល​កម្ពុជាក្រុម​ជើង​ឯក​នឹង​ទទួល​បាន​១៥០​លាន​រៀល ខណៈ​ក្រុម​ជើងឯករង​ទទួល​បាន​៦០​លាន​រៀល។ ក្របខណ្ឌ Metfone Cambodian League វិញមានចំនួន១៣ក្លិបចូលរួមដែលមាន ព្រះខ័នរាជស្វាយរៀង, វិសាខា, ណាហ្គាវើលដ៍, បឹងកេត, អង្គរថាយហ្គឺរ, ភ្នំពេញក្រោន, ក្រសួងការពារជាតិ, សូលទីឡូអង្គរ, គិរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, នគរបាលជាតិ, អគ្គិសនីកម្ពុជា និងយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ។ កាលបរិច្ឆេទគឺចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែតុលា។

ខាង​ក្រោម​ជា​បញ្ជីប្រាក់​រង្វាន់​ដែល​ក្រុមនីមួយៗ​ទទួលបាន៖

១/ ប្រាក់រង្វាន់ក្រុមជើងឯក (១៥០លានរៀល)

២/ ប្រាក់រង្វាន់ក្រុមជើងឯករង (៦០លានរៀល)

៣/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៣ (៥០លានរៀល)

៤/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៤ (៤០លានរៀល)

៥/ ប្រាក់រង្វាន់ក្រុមអាជ្ញាកណ្តាលល្អ (៨លានរៀល)

៦/ ប្រាក់រង្វាន់ក្រុមទទួលបានហ្វែផ្លេ (៨លានរៀល)

៧/ ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ (៣លានរៀល)

៨/ ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ (៣លានរៀល)

៩/ ប្រាក់រង្វាន់គ្រូបង្វឹកល្អជាងគេ (៣លានរៀល)

១០/ ប្រាក់រង្វាន់កីឡាករល្អជាងគេ (៣លានរៀល)

ដោយ​ឡែក​សម្រាប់​ពាន​រង្វាន់សម្ដេច ហ៊ុន សែន​វិញ​ដែល​ត្រូវ​បែងចែក​ជា​ពី​ដំណាក់​កាល​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​ក៏​ត្រូវ​ឡើង​ចំនួន​ប្រាក់​រង្វាន់​ដែរ​។ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបែងជាពីរដំណាក់កាល គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ។ សម្រាប់ថ្នាក់ខេត្តដំណើរការពីថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែឧសភា ដោយមាន១៧ក្រុមចូលរួម បែងចែកជា៥ពូល ប្រកួតជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។

ដោយឡែក យុវជនសាលាបាល់ទាត់ជាតិបាទីមិនចូលរួមឡើយ។ ក្រុមល្អបំផុតពីលេខ០១ដល់លេខ០៤ត្រូវចូលរួមជាមួយក្លិបចំនួន១២ផ្សេងទៀតនៅក្របខណ្ឌ Metfone Cambodian League ប្រកួតពីវគ្គ១៦ក្រុមចុងក្រោយពីថ្ងៃទី១៧ខែមិថុនា រហូតដល់វគ្គផ្ដាច់ព្រ័ត្រជើងឯកថ្នាក់ជាតិ នៅថ្ងៃទី០៤ ខែតុលា។ ក្រុមបាទីមិនចូលរួមទេ។

I – សម្រាប់ជ័យលាភីការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គប្រកួតថ្នាក់ជាតិ៖

១/ ប្រាក់រង្វាន់ក្រុមជើងឯក (១០០លានរៀល)

២/ ប្រាក់រង្វាន់ក្រុមជើងឯករង (៦០លានរៀល)

៣/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៣ (៣០លានរៀល)

៤/ ប្រាក់រង្វាន់ក្រុមអាជ្ញាកណ្តាលល្អ (៥លានរៀល)

៥/ ប្រាក់រង្វាន់ក្រុមទទួលបានហ្វែផ្លេ (៨លានរៀល)

៦/ ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ (៣លានរៀល)

៧/ ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ (៣លានរៀល)

៨/ ប្រាក់រង្វាន់គ្រូបង្វឹកល្អជាងគេ (៣លានរៀល)

៩/ ប្រាក់រង្វាន់កីឡាករល្អជាងគេ (៣លានរៀល)

II- សម្រាប់ជ័យលាភីការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គប្រកួតថ្នាក់ខេត្ត៖

១/ ប្រាក់រង្វាន់ក្រុមជើងឯក (១៥លានរៀល)

២/ ប្រាក់រង្វាន់ក្រុមជើងឯករង (៧លាន៥សែនរៀល)

៣/ ប្រាក់រង្វាន់ក្រុមចំណាត់ថ្នាក់លេខ៣ (៥លានរៀល)

៤/ ប្រាក់រង្វាន់កីឡាករទាត់ចូលទីច្រើនជាងគេ (១លាន៥សែនរៀល)

៥/ ប្រាក់រង្វាន់កីឡាករចាំទីល្អជាងគេ (១លាន៥សែនរៀល)

៦/ ប្រាក់រង្វាន់គ្រូបង្វឹកល្អជាងគេ (១លាន៥សែនរៀល)

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT