នៅការប្រកួតទល់ក្លឹបតោខៀវ Chelsea កាលពីពេលកន្លងទៅ ត្បិតបើ Robert Lewandowski អាចរកបាន ១ គ្រាប់និង Assist ២ លើកក្ដី ប៉ុន្តែរូបគេបានប៉ះទង្គិចកើតមានបញ្ហារបួសត្រង់ផ្នែកខ្មងជើងយ៉ាងធ្ងន់ធ្ងរ។
បើតាមការបញ្ជាក់ពីក្លឹបបានសង្កត់ធ្ងន់ថាកីឡាករសញ្ជាតិប៉ូឡូញទំនងអាចនឹងអវត្តមានចន្លោះ ៤ ចន្លោះសប្ដាហ៍ ប៉ុន្តែតាមការបញ្ជាក់របស់សារព័ត៌មានអាល្លឺម៉ង់មួយដែលមើលតាមស្ថានភាពរបួសគឺហ៊ានអះអាងថាអាចដល់ ៦ ទៅ ៨ សប្ដាហ៍ឯណោះ។
បញ្ជាក់ថាការខកខាននេះគឺរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងបំផុត ព្រោះ Lewandowski កំពុងតែស្ថិតលើដំណើរនៃការប្រកួតប្រជែងពានរង្វាន់ស្បែកជើងមាសប្រចាំរដូវកាល ដោយបច្ចុប្បន្នឈរនៅលេខ ២ មាន ២៥ គ្រាប់ ចាញ់ Ciro Immobile ចំនួន ២ គ្រាប់តែប៉ុណ្ណោះ។
បន្ថែមពីនេះក៏នឹងអាចនាំផលយ៉ាប់យ៉ឺនដល់ Bayern Munich ផងដែរ ទន្ទឹមដែលលំដាប់ពិន្ទុនៅលីគ Bundesliga ក៏ប្រកៀកប្រកិតខ្លាំងនឹង RB Leipzig ក៏ដូចជា Dortmund ដែលឈរនៅលេខ ២&៣៕
ប្រភព៖ AF