ការប្រកួតលីគកំពូលអ៊ីតាលី រវាងក្រុម Juventus និង Inter Milanz នឹងត្រូវលេងបិទទ្វាមិនឱ្យអ្នកគាំទ្រចូលទស្សនាឡើយ ក្រោយពីប្រទេសនេះកំពុងផ្ទុះឆ្លងមេរោគ Corona ។
នៅអ៊ីតាលី កំពុងរងការវាយប្រហារដោយមេរោគ Corona ខ្លាំង ដោយរកឃើញមានអ្នកឆ្លង៦៥០នាក់ និងស្លាប់១៧នាក់ហើយត្រឹមថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ២០២០នេះ។ តំបន់ដែលកើតជំងឺខ្លាំងជាងគេគឺនៅ Lombardy និង Veneto ។ កាលពីថ្ងៃចន្ទកន្លងទៅ រដ្ឋាភិបាលអ៊ីតាលី បានប្រកាសពីការផ្អាកប្រកួតគ្រប់កីឡាទាំងអស់ក្នុងតំបន់ចំនួន៦ ហើយក្នុងនោះក៏មានក្រុង Turin ១ផងដែរ។
ដើម្បីជាការគោរពតាមរដ្ឋាភិបាល ការប្រកួតរវាងក្រុម Juventus និង Inter Milan នឹងត្រូវលេងធម្មតា ប៉ុន្តែមិនអនុញ្ញាតឱ្យអ្នកគាំទ្របានចូលទស្សនានោះទេ។ វាជាវិធានការមួយដើម្បីការពារកុំឱ្យមានការរីករាលដាលនៃមេរោគ Corona ៕ប្រភព៖ Dailymail