Real Madrid ​នឹង​ប្ដឹង​តវ៉ា ​ចំពោះ​កាត​ក្រហម​របស់ Sergio Ramos ​

​ក្រុម Real Madrid ​នឹង​ប្ដឹង​តវ៉ា​ចំពោះ​កាត​ក្រហម​របស់ Sergio Ramos ​ទល់​ក្រុម Manchester City ​ដើម្បី​ឱ្យ​ប្រធាន​ក្រុម​រូប​នេះ​អាច​ចូល​លេង​បាន​នៅ​ជើង​ទី​២។

​Ramos ​បាន​កាត​ក្រហម​នៅ​នាទី ៨៦ ​បន្ទាប់​ពី​ប៉ះ​គ្នា​ជាមួយ​កីឡាករ Gabriel Jeus ​។ ​កាត​ក្រហម​នេះ ​នឹង​ធ្វើ​ឱ្យ​ប្រធាន​ក្រុម Real Madrid ​រូប​នេះ ​មិន​អាច​លេង​ជើង​ទី​២​បាន​ឡើយ។ យ៉ាងណាមិញ ​ក្រោយ​ពី​ក្រុម​ការងារ​បាន​ពិនិត្យ​មើល​វីដេអូ​ម្ដង​ទៀត ពួកគេ​ជឿ​ជាក់​ថា Ramos ​មិន​សម​ទទួល​បាន​កាត​ក្រហម​នោះ​ទេ ដូច្នេះ​ហើយ​ទើប​រៀប​ចំ​ប្ដឹង​តវ៉ា​ចំពោះ​កាត​នោះ​វិញ។

​រំលឹក​ថា​កាត​ក្រហម​១​របស់ Ramos ​កាល​ពី​ម្សិលមិញ​នេះ ​គឺ​បាន​ធ្វើ​ឱ្យ​កីឡាករ​អេស្ប៉ាញ​រូប​នេះ ​ក្លាយ​ជា​កីឡាករ​ដំបូង​គេ ​ទទួល​បាន​កាត​ក្រហម​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ UEFA Champions League ​។ ​សរុប​កាត​ទាំង​អស់ Ramos ​បាន​កាត​ក្រហម ​២៦ ​និង​កាត​លឿង​វិញ​រហូត​ដល់​២៣៧​ដង៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT