• Scholes ​៖ ​តើ Man Utd ​នឹង​បាន​លេខ​ប៉ុន្មាន ​បើ​យក Bruno ​តាំង​ពី​ដំបូង​

    Bruno ​Fernandes ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​មួយ​រូប ​ជួយ​ក្រុម Manchester United ​យក​ឈ្នះ​លើ​ក្រុម  Club Brugge ​ក្នុង​លទ្ធផល ៥-០ ​ជើង​ទី​២ ​ពាន​រង្វាន់ Europa League ​នៅ​យប់មិញ។

    ​ការ​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​នេះ​ដែរ ត្រូវ​បាន​លោក Ole ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​សរសើរ​មិន​ដាច់​ពី​មាត់​ទេ តាំង​ពី​ប្រកួត​មុន​ម្ល៉េះ។ ស្រប​ពេល​លោក Scholes ​អតីត​កីឡាករ​ក្រុម Man Utd ​ផ្ទាល់​ក៏​បាន​លើក​សរសើរ​ពី​ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​នេះ​ផង​ដែរ។ ​

    Scholes ​បាន​និយាយ​ដូច្នេះ​ថា​៖ “គាត់​កំពុង​តែ​យក​ក្បួន​ប្រយុទ្ធ​ត្រលប់​មក​ឱ្យ Man Utd ​វិញ។ ​អ្នក​នឹង​ឆ្ងល់ ​តើ Man Utd ​ស្ថិត​នៅ​លេខ​ប៉ុន្មាន​រដូវ​កាល​នេះ ​បើ​ពួកគេ​យក Bruno ​មក​តាំង​ពី​ដើម​រដូវ​កាល​កន្លង​ទៅ។ គាត់​កំពុង​តែ​ធ្វើ​ឱ្យ​បិសាច​ក្រហម ​រស់​រវើក​ឡើង​វិញ​ហើយ”៕ប្រភព៖ Dailymail


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT