ក្រុមកាំភ្លើងធំ Arsenal បានធ្លាក់ចេញពីពានរង្វាន់ Europa League ត្រឹមវគ្គ៣២ក្រុមចុងក្រោយហើយ បន្ទាប់ពីចាញ់ក្រុម Olympiakos នៅជើងទី២ ក្នុងលទ្ធផល ២-១។
កាំភ្លើងធំ Arsenal កាលពីជើងទី១ ក្នុងដី Olympiakos បានយកឈ្នះក្នុងលទ្ធផល ១-០ ទៅហើយ ប៉ុន្តែជើងទី២នេះ ពួកគេលេងចាញ់ក្រុម Olympiakos ១-០ វិញនៅម៉ោងលេង៩០នាទី។ ដូច្នេះតម្រូវឱ្យលេងថែមម៉ោង១៥នាទី២ដងទៀត។ ការប្រកួតនៅម៉ោងបន្ថែមនេះ ក្រុមកាំភ្លើងធ រកបានគ្រាប់បាល់នាំមុខមុន ដោយ Pierre-Emerick Aubameyang នាទី១១៣ ។ តែនៅនាទី១២០ទៅហើយ កីឡាករ Arabi ក៏រកបាន១គ្រាប់ទៀត ដែលជាគ្រាប់ទម្លាក់ក្រុមកាំភ្លើងធំតែម្ដង។
គេឃើញថានាទីចុងក្រោយ កីឡាករ Pierre-Emerick Aubameyang មានឱកាសមាស១គ្រាប់ទៀតដែរ ប៉ុន្តែរូបគេទាត់នៅមុខទី មិនចូល ទើបធ្វើឱ្យបាត់ឱកាសតែម្ដង។ ឱកាសមាសនេះដែរ ធ្វើឱ្យខ្សែប្រយុទ្ធរូបនេះ សោកស្ដាយយ៉ាងខ្លាំង។ សាមីខ្លួនបាននិយាយថា៖ “ខ្ញុំសោកស្ដាយណាស់ ខ្ញុំមិនដឹងថាខ្ញុំធ្វើយ៉ាងមិច ទើបស៊ុតបាល់មុខទីមិនចូលដូច្នេះ”៕ប្រភព៖ Dailymail
https://twitter.com/Soccer_Matrix/status/1233159279785451521