Lyon ជា​ក្រុម​ដំបូង​នៅ​ឆ្នាំ ២០២០ ដែល​អាច​ទប់​ជើង​ Ronaldo មិន​ឲ្យ​ស៊ុត​បញ្ចូល​ទី​បាន

បរាជ័យ​របស់ Lyon ទល់ Juventus ក្រៅ​ពី​ការ​ចាញ់​គ្រាប់​បាល់​មួយ​ទៀត​គឺ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង ព្រោះ​សេះ​បង្កង់​គ្មាន​ឱកាស​ស៊ុត​ចំ​គោលដៅ​សូម្បី​តែ​មួយ​លើក។

ការ​ដែល​ក្រុម​បារាំង​យក​ឈ្នះ​នេះ​សោត ក៏​បាន​ក្លាយ​ជា​ក្រុម​ដំបូង​បង្អស់​នៅ​ឆ្នាំ ២០២០ ដែល​អាច​បញ្ឈប់ Cristiano Ronaldo មិន​ឲ្យ​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច ព្រោះ​កន្លង​មក​តាំង​ពី​បើក​ទំព័រ​ឆ្នាំ ២០២០ នា ៩ ប្រកួត​រូប​គេ​រក​បាន​គ្រាប់​បាល់​ជា​បន្តបន្ទាប់​ដល់​ទៅ ១៣ គ្រាប់​ឯ​ណោះ។

គួរ​បញ្ជាក់​ថា​មុន​មក​ដល់​ការ​ប្រកួត​ចាញ់ Lyon យប់មិញ​នេះ Ronaldo ​រក​បាន ១១ គ្រាប់​នៅ Serie A ដែល​ថែម​ទាំង​បាន​ឈោង​ស្មើ​កំណត់ត្រា​ស៊ុត​បណ្តាក់​គ្នា​ដូច​ទៅ​នឹង​កីឡាករ​ Gabriel Batistuta និង Fabio Quagliarella ផង​ដែរ៕ ប្រភព៖ AF

  • Lyon ជា​ក្រុម​ដំបូង​នៅ​ឆ្នាំ ២០២០ ដែល​អាច​ទប់​ជើង​ Ronaldo មិន​ឲ្យ​ស៊ុត​បញ្ចូល​ទី​បាន