Sarri ​បន្ទោស​កូន​ក្រុម ​មិន​យល់​ពី​ក្បួន​លេង ទើប​ចាញ់ Lyon ​

​ក្រុម Juventus ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Lyon ​ក្នុង​លទ្ធផល ១-០ ​នា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ជើង​ទី​១​កន្លង​ទៅ។

​ការ​បរាជ័យ​នេះ​បាន​ធ្វើ​ឱ្យ​លោក Sarri ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Juventus ​ខឹង​សម្បារ​យ៉ាង​ខ្លាំង ​ទៅ​លើ​កីឡាករ​របស់​ខ្លួន​ឯង ដែល​មិន​យល់​ពី​ក្បួន​លេង ​ហើយ​លេង​មិន​ដូច​ពេល​ហ្វឹកហាត់​សោះ។ ​អ្នក​ចាត់ការ​ចូល​ចិត្ត​ជក់​បារី​ខាង​លើ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​អាច​ទទួល​បាន​កីឡាករ​ដែល​យល់​ពី​ការ​បោះ​បាល់​លឿន​ទាល់​តែ​សោះ។ វា​ពិបាក​ពន្យល់​ពី​បច្ចេកទេស​នេះ ប៉ុន្តែ​ពួកគេ​លេង​មិន​ដូច​អ្វី​ដែល​បាន​ហាត់​នោះ​ទេ។ យើង​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​មិន​មែន​តែ​ប្រយុទ្ធ​ទេ។ ​តំបន់​ការពារ​របស់​យើង ​ក៏​មិន​បាន​ផ្ដោត​លើ​ការពារ​ដែរ”។

យ៉ាងណាមិញ ​លទ្ធផល​ចាញ់​ត្រឹម​១-០ ​នេះ ត្រូវ​បាន​លោក Sarri ​មើល​ឃើញ​ថា​ក្រុម Juventus ​នៅ​មាន​ឱកាស​បាន​ឡើង​ជុំ​បន្ដ​បាន។ ត្បិត​អី​ជើង​ទី​២​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​អ៊ីតាលី​ម្ដង៕ប្រភព៖ Dailymail


TURIN, ITALY – AUGUST 31: Cristiano Ronaldo of Juventus and teammates celebrate with the fans at the end of the Serie A match between Juventus and SSC Napoli at Allianz Stadium on August 31, 2019 in (Photo by Valerio Pennicino – Juventus FC/Juventus FC via Getty Images)

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT