Pep ​ព្រមាន​កូន​ក្រុម Real Madrid ​អាច​វាយ​បក​បាន​ជើង​ទី​២​

​ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Real Madrid ​ដល់​ទឹក​ដី​អេស្ប៉ាញ ​ក្នុង​លទ្ធផល ២-១ ​នា​ការ​ប្រកួត​ជើង​ទី​១ ពាន​រង្វាន់ UEFA Champions League ​។

​ត្បិត​តែ​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ប្រកួត​នៅ​យប់មិញ​មែន ប៉ុន្តែ​លោក Pep ​​អ្នក​ចាត់ការ​ក្រុម Man City ​មើល​ឃើញ​ថា​ជើង​ទី​២​នឹង​មិន​ងាយ​ស្រួល​ឡើយ​សម្រាប់​ក្រុម​របស់​លោក។ Real Madrid ​បាន​គ្រប់គ្រង​ការ​ប្រកួត​ល្អ ​ដូច្នេះ​ពួកគេ​នៅ​មាន​ឱកាស​ដល់​៩០​នាទី​ទៀត ដើម្បី​វាយ​បក​វិញ។ ​ក្រុម​ដែល​ធ្លាប់​វាយ​បក​បាន​ល្អ​នោះ គឺ​ជា​ក្រុម Real Madrid ​នេះ​ឯង ព្រោះ​ពួកគេ​អាច​ធ្វើ​បាន​គ្រប់​យ៉ាង។

​រំលឹក​ថា ​ជ័យជម្នះ​យប់មិញ​នេះ គឺ​ជា​ជ័យជម្នះ​លើក​ដំបូង​ហើយ​សម្រាប់​ក្រុម Man City ​លើ​ក្រុម Real Madrid ​ក្នុង​ប្រកួត​ផ្លូវការ។ ​ការ​ប្រកួត​ជើង​ទី​២ របស់​ពួកគេ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ខែ​មីនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT