Lyon ស៊ី​ Juve ១-០ ហើយទប់សាហាវ​បិទ​ក្រុម​ភ្ញៀវ​គ្មាន​ឲ្យ​ស៊ុត​ចំ​គោលដៅ​​មួយ​ជើង (វីដេអូ)

បរាជ័យ​របស់ Real Madrid និង Juventus នៅ​យប់​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ស្រងាក​ចិត្ត​ជា​ខ្លាំង ក្នុង​នោះ Man City បំបាក់ Real ក្នុង​ដី ២-១ ទន្ទឹម​ដែល​ក្រុម​បារាំង Lyon យក​ឈ្នះ​សេះ​បង្កង់ Juve ១-០។

ទៅ​មើល​ការ​លេង​របស់ Juventus ដែល​ជា​ក្រុម​ភ្ញៀវ​គឺ​គ្មាន​បាន​ស៊ុត​ចំ​គោលដៅ​សូម្បី​មួយ​ជើង ត្បិត​បើ​មាន​ឱកាស​ស៊ុត​សរុប ១៤ លើក​ក៏​ដោយ រី​ឯ​ម្ចាស់​ផ្ទះ​ទយ​ ១២ លើក ចំ​គោលដៅ ២ លើក សម្រេច​ទី​មួយ​គ្រាប់​ដោយ​កីឡាករ Lucas Tousart នា​នាទី ៣១។

បើ​និយាយ​ពី​ស្ថិតិ​គ្រប់គ្រង​បាល់​វិញ​គឺ​ក្រុម​ភ្ញៀវ​គ្រប​ដល់​ទៅ ៦៤ ភាគរយ និង​សាច់​បាល់​បញ្ជូន​ចង់​លើស​ម្ចាស់​ផ្ទះ​មួយ​ទ្វេ​ជា​ពីរ ប៉ុន្តែ​ហាក់​គ្មាន​សំណាង​នៅ​ប្រព័ន្ធ​ជួរ​មុខ​ទាល់​តែ​សោះ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=kADHSRdOrx8

រំឭក​ថា​ការ​ប្រកួត​ជើង​ទី ២ នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ១៨ ​មិនា ឆ្នាំ ២០២០ ដោយ​ Juventus ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ទឹកដី Turin វិញ​ម្តង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT