Vettel ​ឈ្នះ​ពាន British GP ​ស្រប​ពេល​ជើង​ខ្លាំង Hamilton ​បាន​ត្រឹម​លេខ​២

Sebastian Vettel ​ដែល​បើក​ឡាន Ferrari ​បាន​យក​ឈ្នះ​ជើង​ខ្លាំង Lewis Hamilton ​ដែល​បើក​ឱ្យ Mercedes ​ហើយ ​ក្នុង​កម្មវិធី British GP ​កាល​ពី​ម្សិលមិញ​នេះ។

Hamilton នៅ​ជុំ​ដំបូង​បាន​ប៉ះ​គ្នា​ជាមួយ​កីឡាករ Kimi Raikkonen ​បណ្ដាល​ឱ្យ​ឡាន​ធ្លាក់​ផ្លូវ។ យ៉ាងណាមិញ ​កីឡាករ​ល្បី​ឈ្មោះ​នៅ​អង់គ្លេស​រូប​នេះ បាន​កែប្រែ​ស្ថានការណ៍​បាន​វិញ ​រហូត​ប្រដេញ​ជាមួយ​កីឡាករ Vettel ​វិញ។ យ៉ាងណាមិញ ​ការ​ប៉ះ​គ្នា​នេះ បាន​ធ្វើ​ឱ្យ​ការ​ប្រជែង​របស់ Hamilton ​បាន​ត្រឹម​លេខ​២​ប៉ុណ្ណោះ ​ដោយ​ចាញ់ Vettel ​ដែល​ទទួល​បាន​ចំណាត់​​ថ្នាក់​លេខ​១ ​ក្នុង​កម្មវិធី British GP ​នេះ។

កីឡាករ​វ័យ​៣៣​ឆ្នាំ​ខាង​លើ​បាន​និយាយ​ក្រោយ​បរាជ័យ​ថា​៖ “វា​ជា​បច្ចេកទេស​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​របស់ Vettel ​ដែល​ខ្ញុំ​បាន​ឃើញ។ ប៉ុន្តែ​យើង​នឹង​ប្រឹងប្រែង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គេ​បន្ដ​ទៀត ​នៅ​ការ​ប្រកួត​ក្រោយ។ ខ្ញុំ​សង្ឃឹម​ថា វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​អស្ចារ្យ​មួយ ​នៅ​ពេល​ក្រោយ​នេះ”៕ប្រភព៖ BBC

  • Vettel ​ឈ្នះ​ពាន British GP ​ស្រប​ពេល​ជើង​ខ្លាំង Hamilton ​បាន​ត្រឹម​លេខ​២