Zidane ​ប៉ះ​ក្រុម Man City ​អាច​និយាយ​បាន​ថា​ដូច Clasico ​អីចឹង​

​ក្រុម Real Madrid ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester City ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​នេះ ​នឹង​ស្វិតស្វាញ​សម្រាប់​ក្រុម​ទាំង​ពីរ ​ហើយ​អ្នក​គាំទ្រ​នឹង​សប្បាយ​ចិត្ត​ក្នុង​ការ​ទស្សនា​មិន​ខាន។ Man City ​ជា​ក្រុម​ខ្លាំង​មួយ ដែល​គ្រប់​គ្នា​បាន​ស្គាល់​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep ​។ ​កីឡាករ​សំខាន់​ៗ​របស់​ពួកគេ ​ដូចជា Sterling ​និង Jesus ​ក៏​អាច​ត្រលប់​មក​ចូល​លេង​វិញ​បាន​ដែរ ដូច្នេះ​វា​នឹង​ធ្វើ​ឱ្យ​ក្រុម Man City ​កាន់​តែ​ល្អ​ឡើង​១​កម្រិត​ទៀត។

​អ្នក​ចាត់ការ​ដែល​នាំ​ក្រុម Real Madrid ​ឈ្នះ​ពាន​រង្វាន់ UCL ​បាន​៣​ឆ្នាំ​ជាប់​គ្នា​ខាងលើ​បាន​បន្ថែម​ទៀត​ថា ជំនួប​នេះ ​លោក​អាច​ចាត់​ទុក​ថា​ជា Clasico ​មួយ​ដែរ ព្រោះ​ក្រុម​ទាំង​សង​ខាង​សុទ្ធ​តែ​ល្អ​ដូច​គ្នា។ ​មួយ​វិញ​ទៀត ​ពួកគេ​នឹង​ប្រឹងប្រែង​លេង​ឱ្យ​បាន​ខ្លាំង​បំផុត ដើម្បី​ប្រជែង​យក​ជ័យជម្នះ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT