UEFA រក​ឃើញ​អ្នក​ឈ្នះ​ពាន MOTM នៅ​ប្រកួត​ទាំង​ពីរ​កាល​ពី​យប់​មិញ​ហើយ

Barcelonoa បាន​បញ្ចប់​លទ្ធផល​ក្រៅ​ដី ១-១ ទល់ Napoli ខណៈ Bayern ចូល​លុត​តោ​ខៀវ Chelsea ០-៣។ ​ក្រោយ​បញ្ចប់​ការ​ប្រកួត UEFA ក៏​​បាន​សម្រិតសម្រាំង​ការ​ដាក់​ពិន្ទុ ហើយ​ប្រគល់​ពាន​រង្វាន់ Man Of The Match Award ដល់​កីឡាករ​ចំនួន ២ រូប។

នៅ​ជំនួប Barcelona-Napoli បាន​ទៅ​លើ​ខ្សែ​បម្រើ Sergio Busquet ដោយ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​ធ្វើ​ការ​បញ្ជូន​បាល់​យ៉ាង​ល្អ ក្នុង​ចំណែក​ជួយ​ឲ្យ Semedo ចែក​បាល់ Assist ដល់ Griezmann។ ប៉ុន្តែ​សោកស្តាយ Busquets ត្រូវ​ខកខាន​ការ​ប្រកួត​ជើង​ទី ២ ព្រោះ​រង​ពិន័យ​កាត​លឿង ៣ ប្រកួត​កន្លង​មក។

ដោយ​ឡែក​នៅ​ជំនួប Chelsea-Bayern គឺ​ធ្លាក់​ទៅ​លើ​កីឡាករ Serge Gnabry ដែល​រូប​គេ​រក​បាន ២ គ្រាប់​ម្នាក់​ឯង​ក្នុង​ចំណែក​បាល់​ ៣ គ្រាប់​ដែល​ក្រុម​ភ្ញៀវ​លុត​ម្ចាស់​ដី​កាល​ពី​យប់មិញ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT