ការប្រកួតរវាង Napoli និង Barcelona បានបញ្ចប់ទៅក្នុងលទ្ធផល ១-១ ប៉ុន្តែបានបន្សល់កាតក្រហមមួយដូចនៅជំនួប Chelsea-Bayern ដែរ ពោលគឺធ្លាក់ទៅលើកីឡាករ Arturo Vidal នៅកៀកចុងបញ្ចប់ការប្រកួតទៅហើយនោះ។
សាច់បាល់លេងកាលពីយប់មិញ គឺក្រុមភ្ញៀវហាក់គ្របដណ្ដប់លើ Napoli ច្រើនជាង ដោយមានស្ថិតិគ្រប់គ្រងបាល់ប្រមាណ ៦៧ ភាគរយ ជាមួយការស៊ុត ៨ លើក ចំគោលដៅ ២ លើក ទន្ទឹមដែលម្ចាស់ផ្ទះគ្រប់គ្រងបាល់ ៣៣ ភាគរយ ស៊ុត ៧ លើក ចំគោលដៅ ៤ លើក។
គ្រាប់បាល់សម្រេចទីធ្វើបានដោយកីឡាករ Dries Mertens នៅនាទី ៣០ មុនពេល Antoine Griezmann តាមមួយគ្រាប់ស្មើមកវិញនៅនាទី ៥៧ ប៉ុន្តែសោកស្តាយនៅនាទី ៨៩ Vidal បានទទួលកាតលឿងទីពីរស្មើនឹងកាតក្រហមមួយ ញាំងឲ្យប្រកួតក្រោយរបស់គេត្រូវបានខកខាន។
លើសពីនេះអ្នកមានបុណ្យគឺត្រូវបាត់បង់ជើងឆ្នើមនៅតំបន់បម្រើមួយរូបទៀត គឺ Sergio Busquets ដែលលោកបានទទួលកាតលឿងទី ៣ នៅប្រកួតយប់មិញ ដោយកន្លងមកធ្លាប់ពិន័យកាតលឿង ២ ប្រកួតរួចមកហើយនាវគ្គជម្រុះក្នុងពូល។ (ច្បាប់របស់ UEFA កីឡាករបានកាតលឿង ៣ ប្រកួត ត្រូវព្យួរឈ្មោះមួយប្រកួតនៅប្រកួតបន្ទាប់)
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=JtZK0-xRmV0
រំឭកថាការប្រកួតជើងទី ២ រវាងក្រុមទាំងពីរខាងលើនឹងធ្វើឡើងនាថ្ងៃទី ១៩ មិនា ស្របពេលគូ Chelsea-Bayern ធ្វើឡើងក្នុងថ្ងៃតែមួយនោះដូចគ្នា ហើយមានផ្សាយផ្ទាល់លើទំព័រ CTS Sports៕