គ្រូ​បង្វឹក​ក្រូអាត៖ ​យើង​បិទ Messi ​បាន ​ដូច្នេះ Kane ​ក៏​យើង​អាច​បិទ​បាន​ដែរ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រូអាត ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី។

អង់គ្លេស ​កំពុង​មាន​ទម្រង់​លេង​ល្អ ​ហើយ​សមាជិក​ក្រុម​មួយ​នេះ ​រំពឹង​ថា​នឹង​ឆ្លង​ផុត​ក្រុម​ក្រូអាត ​ហើយ​លើក​ពាន World Cup ​ឆ្នាំ​នេះ​តែ​ម្ដង ដើម្បី​កសាង​ប្រវត្តិសាស្ត្រ​ថ្មី។ ទន្ទឹម​នឹង​អង់គ្លេស ​បោះ​ពាក្យ​ដូច្នេះ​ដែរ ​ខាង​ក្រូអាត ​ក៏​មាន​សង្ឃឹម​ដូច​គ្នា ​ថា​អាច​យក​ឈ្នះ​អង់គ្លេស​បាន ​ដើម្បី​ឡើង​​វគ្គ​បន្ដ។ លោក Zlatko Dalic ​គ្រូ​បង្វឹក​ក្រូអាត ​បាន​បញ្ជាក់​ថា​មក​ដល់​វគ្គ​នេះ​ហើយ ​គឺ​ក្រុម​ទាំង​អស់ ​មាន​សង្ឃឹម​៥០​%​ដូច​គ្នា ​គ្មាន​ក្រុម​ណា​មាន​ប្រៀប​ជាង​ក្រុម​ណា​ឡើយ។

គ្រូ​បង្វឹក​ដែល​ដឹក​នាំ​ក្រុម​យក​ឈ្នះ​លើ​អាហ្សង់ទីន ៣-០ ​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល  បាន​និយាយ​ថា​៖ “យើង​មិន​ខ្លាច​អង់គ្លេស​ឡើយ។ Kane ​គាត់​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ យើង​មិន​ងាយ​បិទ​គាត់​ទេ ប៉ុន្តែ​យើង​មាន​កីឡាករ​ល្អ​នៅ​តំបន់​ការពារ​កណ្ដាល យើង​អាច​បិទ Messi ​និង Eriksen ​បាន។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​យើង​ក៏​អាច​បិទ Kane ​ជាប់​ដូច​គ្នា”៕ប្រភព៖ BBC

  • គ្រូ​បង្វឹក​ក្រូអាត៖ ​យើង​បិទ Messi ​បាន ​ដូច្នេះ Kane ​ក៏​យើង​អាច​បិទ​បាន​ដែរ