Barcelona និង Napoli រាត្រីនេះជាជំនួបលើកទី ១ នៅ UCL ខណៈក្រុមសងខាងអវត្តមានកីឡាករសំខាន់ដូចគ្នា

នៅ​លើ​ទំព័រ CTS Sports នា​វេលា​ម៉ោង​ ០៣:០០ នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី ២៦ ​កុម្ភៈ​នេះ នឹង​មាន​ផ្សាយ​ផ្ទាល់​នៅ​ជំនួប Napoli រវាង​ Barcelona នៅ​ឯ​កីឡដ្ឋាន Stadio San Paolo ដែល​នេះ​ជា​ជំនួប​ជួប​គ្នា​លើក​ដំបូង​បង្អស់​រវាង​ក្រុម​ទាំង​ពីរនៅពានរង្វាន់អឺរ៉ុប។

ក្លឹប Napoli ​ត្រូវ​បាន​ធ្លាក់​ពី​ពាន​រង្វាន់​អឺរ៉ុប UEFA European Cup/Champions League ​ទាំង​ពីរ​លើក​កន្លង​មក​ពេល​ប៉ះ​ក្លឹប​អេស្ប៉ាញ ជួប Real Madrid ផ្ទួន​គ្នា ចាញ់ ១-៣ រដូវ​កាល ១៩៨៧/៨៨ និង ២-៦ ​រដូវ​កាល ២០១៦/១៧។

ដោយ​ឡែក​សម្រាប់ Barcelona ​ប្រកួត​ក្រៅ​ដី​ចុង​ក្រោយ​បង្អស់​ទល់​ក្លឹប​នៅ​អ៊ីតាលី​គឺ​ប៉ះ​គ្នា​ទល់ AC Milan ​នា​ខែ​មេសា ឆ្នាំ ២០០៦ UCL ដោយ​យក​ឈ្នះ ១-០ រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ Ludovic Giuly។ តាំង​ពី​ពេល​នោះ​មក Barcelona មិន​ធ្លាប់​ស្គាល់​ជ័យជម្នះ​ទេ ដោយ ៥ ប្រកួត ស្មើ ១ ចាញ់ ៤។

អ្វី​ដែល​ព្រួយ​បារម្ភ​បំផុត​នោះ គឺ​មាន​មតិ​ជា​ច្រើន​កំពុង​ភិតភ័យ​សម្រាប់ Barcelona ព្រោះ Napoli ជា​ក្លឹប​ដែល​ធ្លាប់​យក​ឈ្នះ​ទៅ​លើ Juventus និង Liverpool ​ហើយ​កន្លង​មក Barcelona នេះ​ផ្ទាល់​គឺ​ចាញ់​ធ្ងន់ធ្ងរ​បំផុត​ទល់ Liverpool ​នា​លទ្ធផល ៤-០ ជើង​ទី ២ (ត្បិត​បើ​ជើង​ទី ១ ស៊ី​គេ​មុន ៣-០) កាល​ពី​ឆ្នាំ​ទៅ។

គួរ​បញ្ជាក់​ថា Lionel Messi ​ប្រកួត​ចុង​ក្រោយ​នេះ​ក៏​ឡើង​ជើង​ខ្លាំង​ផង​ដែរ ដោយ​ទើប​រក​បាន ៤ គ្រាប់​ម្នាក់​ឯង​ទល់ Eibar កន្លង​មក តែពិបាកបន្តិចសម្រាប់ Barca ព្រោះបាត់បង់​ខ្សែប្រយុទ្ធសំខាន់ Ousmane Dembele និង Luis Suarez នៅជួរខាងមុខ ស្របពេល Napoli ក៏ខូចជើងខ្សែការពារសំខាន់ Kalidou Koulibaly ម្នាក់ផងដែរ៕

  • Barcelona និង Napoli រាត្រីនេះជាជំនួបលើកទី ១ នៅ UCL ខណៈក្រុមសងខាងអវត្តមានកីឡាករសំខាន់ដូចគ្នា