គ្រូ​ជំនួយក្លិប Bali United បង្ហាញចំណុច​ខ្លាំងមួយចំនួនរបស់ព្រះខ័នរាជស្វាយរៀងមុនជួបគ្នាល្ងាចនេះ

ព្រះខ័នរាជស្វាយរៀង នឹងត្រូវទទួលស្វាគមន៍ក្រុម Bali United ក្នុងជំនួបលើកទី២ ប្រចាំពានរង្វាន់ AFC Cup 2020 ពូល G នៅថ្ងៃអង្គារ៍ ទី២៥ ខែកុម្ភៈ វេលាម៉ោង ៦ល្ងាចនេះ លើវាលស្មៅសិប្បនិមិ្មតពហុកីឡដ្ឋានជាតិ។

នៅក្នុងសន្និសីទសារព័ត៌មានម្សិលមិញលោក គ្រូបង្វឹកក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ី មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកីឡាករបរទេសរបស់ក្រុមម្ចាស់ផ្ទះ រួមមានកីឡាករប្រេស៊ីល Pedro Augusto, Daisuke Kobayashi និង Privat Mbarga។ ទោះជាយ៉ងណាគ្រូក្រុមឥណ្ឌូនេស៊ី ថានឹងព្យាយាមអស់ពីសមត្ថភាព ហើយសង្ឃឹមអាចដណ្ដើមបានលទ្ធផលល្អក្នុងការប្រកួតដ៏សំខាន់នេះ។

Ditunjuk Jadi Suksesor Hans Peter, Eko Purdjianto Ingin Bawa Bali United Bangkit. Copyright: Muhammad Fahmi/Indosport

ចំណែកលោក Conor Nestor គ្រូបង្គោល ព្រះខ័នរាជស្វាយរៀង ថានឹងត្រៀមឲ្យបានល្អជាងកាលពីប្រកួតជាមួយ Ceres Negros នៅថ្ងៃបើកឆាកដែលលោកមើលឃើញថាធ្វើមិនសូវបានល្អទៅតាមផែនការ។ គ្រូសញ្ជាតិអៀរឡង់សង្ឃឹមទទួលបានអ្នកគាំទ្រច្រើននៅពហុកីឡដ្ឋានជាតិដើម្បីជាកម្លាំងដល់កូនក្រុមរបស់ខ្លួននាល្ងាចនេះ។

គួរំលឹកដែរថា ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ធ្លាប់បានបរាជ័យក្នុងជំនួបបើកឆាកជាមយយ Ceres Negros ៤ទល់០ នៅហ្វីលីពីន ម្តងរួចមកហើយ ខណៈ Bali United បានយកឈ្នះក្រុមវៀតណាម Than Quang Ninh ៤ទល់នឹង១ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT