Pique ៖ ​ប៉ះ Napoli ​មិន​ងាយ​ស្រួល​ឡើយ ​ព្រោះ​ពួកគេ​អាច​ឈ្នះ Juventus ​និង Liverpool

​ក្រុម FC Barcelona ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ Napoli ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​១។

មុន​ការ​ប្រកួត​ខាង​លើ​ចាប់​ផ្ដើម Pique ​ខ្សែ​ការពារ​របស់​ក្រុម Barcelona ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “កីឡដ្ឋាន The Stadio San Paolo ​ជា​កន្លែង​ប្រវត្តិសាស្ត្រ​របស់​បាល់ទាត់។ Napoli ​បាន​អភិវឌ្ឍ​សមត្ថភាព​បាន​ល្អ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​ហើយ​វា​នឹង​ក្លាយ​ជា​ប្រកួត​តានតឹង​សម្រាប់​យើង។ ​ពួកគេ​បាន​យក​ឈ្នះ​លើ Juventus ​និង Liverpool ​បាន ដូច្នេះ​យើង​ត្រូវ​តែ​ប្រយ័ត្ន​ឱ្យ​បាន​ខ្លាំង​បំផុត”។

ក្រុម Barcelona ​ក្រោយ​ពី​បញ្ចប់​ភារកិច្ច​ទល់​ក្រុម Napoli ​ហើយ ​ពួកគេ​នៅ​ត្រូវ​លេង​ទល់​ក្រុម Real Madrid ​ទៀត​ក្នុង​ជំនួប El Clasico ​នៅ​ចុង​សប្ដាហ៍​នេះ។ ​ដូច្នេះ​ហើយ​នៅ​រាត្រី​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​នឹង​ប្រយ័ត្ន​បំផុត ព្រោះ​ខ្លាច​មាន​កីឡាករ​សំខាន់​ណា​ម្នាក់​រង​របួស​៕ប្រភព៖ Forbes


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT