Floyd ថា​​បើ​បាន​ច្រើន​ជាង​២០០​លាន​ដុល្លារ ​រូបគេ​នឹង​ឡើង​សង្វៀន​ម្ដង​ទៀត​

​កីឡាករ​មិន​ដែល​ចាញ់​របស់​អាមេរិក ​Floyd Mayweather ​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ព្រម​ឡើង​សង្វៀន​ប្រកួត​ជាមួយ ​Conor McGregor ​ម្ដង​ទៀត ប្រសិន​បើ​បាន​តម្លៃ​ខ្លួន​ច្រើន​ជាង​២០០​លាន​ដុល្លារ​។

​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ Floyd ​បាន​យក​ឈ្នះ​លើ Conor ​ម្ដង​មក​ហើយ ដោយ​គ្រា​នោះ​រូបគេ​រក​បាន​២០០​លាន​ដុល្លារ​ឯ​ណោះ​ពី​ការ​ប្រកួត​នេះ។ ​យ៉ាងណាមិញ ​បច្ចុប្បន្ន​មាន​ដំណឹង​ថា Conor ​ចង់​ប្រកួត​ជាមួយ Floyd ​ម្ដង​ទៀត ​ដើម្បី​ជា​ការ​សង​សឹក​វិញ។ ​ជាមួយ​ដំណឹង​នេះ ​កីឡាករ​អាមេរិក​ក៏​មិន​បដិសេធ​ដែរ ប៉ុន្តែ​ត្រូវ​មាន​តម្លៃ​ខ្លួន​សម​ស្រប​មួយ។

​កីឡាករ​វ័យ​៤៣​ឆ្នាំ​ខាង​លើ​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ “ប្រសិន​បើ​ពួកគេ​ហ៊ាន​ចំណាយ ​ខ្ញុំ​នឹង​លេង​ជាមួយ​ពួកគេ។ ​ខ្ញុំ​នឹង​ផ្ដួល Conor ​ម្ដង​ទៀត។ ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​តែងតែ​ធ្វើ ​ខ្ញុំ​ទទួល​យក​ប្រាក់​ដែល​ពួកគេ​ផ្ដល់​ឱ្យ​ខ្ញុំ”។ Floyd ​បច្ចុប្បន្ន​កាន់​កំណត់ត្រា​៥០​ប្រកួត ឈ្នះ​ទាំង​៥០​ប្រកួត ​ដោយ​គ្មាន​កីឡាករ​ណា​ធ្លាប់​ធ្វើ​បាន​ល្អ​ដូច្នេះ​ទេ៕ប្រភព៖ Dailymail

  • Floyd ថា​​បើ​បាន​ច្រើន​ជាង​២០០​លាន​ដុល្លារ ​រូបគេ​នឹង​ឡើង​សង្វៀន​ម្ដង​ទៀត​