Wilder ​បន្ទោស​ខោអាវ​តែង​ខ្លួន​ធ្ងន់​ពេក ទើប​បណ្ដាល​ឱ្យ​ចាញ់ Fury ​

​Deontay Wilder ​បាន​បាត់​បង់​ខ្សែ​ក្រវាត់​ WBC heavyweight ​របស់​ខ្លួន ​ក្រោយ​ពី​ចាញ់​កីឡាករ​អង់គ្លេស Tyson Fury ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។

Wilder ​ក្នុង​ការ​ប្រកួត​លើក​ទី​២ ទល់ Fury ​នោះ ​ហាក់​ដូចជា​មិន​មាន​កម្លាំង​ដើម្បី​ប្រកួត​ឡើយ។ តាំង​ពី​ទឹក​១​រហូត​ដល់​ទឹក​៧ Fury ​បាន​វាយ​គ្រប​លើ​កីឡាករ​អាមេរិក​រូប​នេះ​រហូត។ ​នៅ​ទឹក​ទី​៧ ​ដោយសារ​តែ​គ្រូ​បង្ហាត់​របស់ Wilder ​មើល​ឃើញ​ថា​មិន​អាច​បន្ដ​ឱ្យ​កូន​សិស្ស​ខ្លួន​វាយ​បាន​ទៀត ទើប​ពួកគេ​បាន​សម្រេច​គប់​កន្សែង​ស ​ចុះ​ចាញ់​ការ​ប្រកួត​តែ​ម្ដង ធ្វើ​ឱ្យ Wilder ​បាត់​បង់​ខ្សែ​ក្រវ៉ាត់​ទម្ងន់​ធ្ងន់​របស់​ខ្លួន។

​យ៉ាងណាមិញ ​ក្រោយ​ពី​ប្រកួត​ចប់ Wilder ​បាន​បន្ទោស​ទៅ​លើ​ឯកសណ្ឋាន​តុបតែង​ខ្លួន​របស់​គេ ដែល​ពាក់​ពេល​ចេញ​មក​ប្រកួត។ ​កីឡាករ​ទើប​តែ​ចាញ់​១​លើក​នេះ ​បញ្ជាក់​ថា​ឯកសណ្ឋាន​នោះ​ធ្ងន់​ពេក ​ធ្វើ​ឱ្យ​ខ្លួន​អស់​កម្លាំង​ច្រើន​ក្នុង​ការ​ពាក់​វា។ កត្តា​នេះ​ហើយ ទើប Wilder ​ហាក់​ដូចជា​អស់​កម្លាំង​ដើម្បី​ប្រកួត​ទល់ Fury ​ទៅ​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT