គ្រូ Bayern Munich ​ថា​នឹង​សងសឹក​គំនុំ​ចាស់​ជាមួយ Chelsea ​យប់​នេះ​

​លោក​ Hansi Flick ​គ្រូ​បង្វឹក​ក្រុម Bayern Munich ​បាន​បញ្ជាក់​ថា​ប្រកួត​ទល់​ក្រុម Chelsea ​នៅ​យប់​នេះ ​គឺ​ជា​ប្រកួត​សងសឹក​មួយ​សម្រាប់​ក្រុម​របស់​លោក។

​Bayern Munich ​ធ្លាប់​ចុក​ឈាម​ម្ដង​មក​ហើយ​នៅ​ឆ្នាំ ២០១២ ​ដោយ​គ្រា​នោះ​ពួកគេ​បាន​ចាញ់​ក្រុម Chelsea ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​នេះ ​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។ ​យ៉ាងណាមិញ ​៨​ឆ្នាំ​កន្លង​ផុត​ទៅ ​ពេល​នេះ ​ពួកគេ​បាន​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត ​ក្នុង​ពាន​រង្វាន់ UCL ​នេះ ​ដើម្បី​ប្រកួត​ប្រជែង​ជា​ថ្មី​រក​អ្នក​ឈ្នះ ចាញ់​ទៀត។

លោក Flick ​គ្រូ​របស់​ក្រុម Bayern Munich ​បាន​និយាយ​មុន​ប្រកួត​ថា​៖ “Lampard ​ជា​អ្នក​រួម​ចំណែក​យក​ឈ្នះ​លើ Bayern Munich ​កាល​ឆ្នាំ ២០១២ ​ហើយ​ពេល​នេះ រូបគេ​បាន​មក​ដឹក​នាំ​ក្រុម Chelsea ​ប៉ះ​ជាមួយ​យើង​ទៀត។ ​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ពី​រឿង​នោះ ​ហើយ​យើង​នឹង​សងសឹក​វិញ​នៅ​រដូវ​កាល​នេះ។ យើង​ចង់​ឆ្លង​ឱ្យ​ផុត​វគ្គ​នេះ ​យើង​មាន​បំណង​ទៅ​ឱ្យ​បាន​ឆ្ងាយ​បំផុត”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT